ត្រឡប់ក្រោយ

មន្ត្រី​បក្ស​ប្រឆាំង​ថា​ឈ្មោះ​បោះឆ្នោត​នៅ​ខេត្ត​បន្ទាយមានជ័យ​រាប់​រយ​នាក់​ខុស​អក្ខរាវិរុទ្ធ

 

មន្ត្រី​គណបក្ស​ប្រឆាំង​នៅ​ខេត្ត​បន្ទាយមានជ័យ ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​សិទ្ធិ​របស់​ប្រជាពលរដ្ឋ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ។ មន្ត្រី​ដដែល​សង្កេត​ឃើញ​ថា ពលរដ្ឋ​នៅ​ក្នុង​ខេត្ត​នេះ​ដែល​កំពុង​ធ្វើ​ការ​នៅ​ក្នុង​ប្រទេស​ថៃ មិន​បាន​មក​មើល​ឈ្មោះ​បោះឆ្នោត​ដើម្បី​កែ​តម្រូវ​ឲ្យ​បាន​ទាន់​ពេល​កំណត់ ប្រសិន​បើ​ឈ្មោះ​ពួក​គេ​មាន​កំហុស​ណា​មួយ​ឡើយ។ ក្ដី​បារម្ភ​នេះ បន្ទាប់​ពី​រក​ឃើញ​ឈ្មោះ​ពលរដ្ឋ​ជាច្រើន​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ដែល គ.ជ.ប បិទ​ប្រកាស​នៅ​តាម​ឃុំ-សង្កាត់​នៅ​ក្នុង​ខេត្ត​នេះ​មាន​កំហុស​អក្ខរាវិរុទ្ធ។ប្រធាន​ប្រតិបត្តិ​គណបក្ស​សង្គ្រោះ​ជាតិ ខេត្ត​បន្ទាយមានជ័យ លោក កែ សម្ផស្ស ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​១២ មករា ថា ក្រុម​ការងារ​របស់​លោក​បាន​ចុះ​ទៅ​តាម​មូលដ្ឋាន ហើយ​ពិនិត្យ​ឃើញ​ថា ឈ្មោះ​របស់​ប្រជាពលរដ្ឋ​ដែល​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត បាន​បិទ​ប្រកាស​នៅ​តាម​ឃុំ-សង្កាត់​នោះ​មាន​សរសេរ​ខុស​អក្ខរាវិរុទ្ធ​រាប់​រយ​នាក់។ លោក​អះអាង​ថា ប្រជាពលរដ្ឋ​ហាក់​មិន​ខ្វល់​ទៅ​ពិនិត្យ​មើល​ឈ្មោះ​របស់​ពួក​គាត់ ដែល​បាន​បិទ​នៅ​តាម​ឃុំ-សង្កាត់​នោះ​ទេ ជាពិសេស​ពលករ​ដែល​ទៅ​ធ្វើ​ការ​នៅ​ប្រទេស​ថៃ «ប៉ុន្តែ​ការ​ខុស​នោះ​ដូចជា​ខុស​ស្រះ ដែល​ស្រះ ិ ទៅ​ជា​ស្រះ ី ហើយ​ស្រះ ុ ទៅ​ជា​ស្រះ ូ ជាដើម ក្រៅ​ពី​នោះ​ក៏​មាន​ខុស​ថ្ងៃ​ខែ​ឆ្នាំ​កំណើត​ខ្លះ​ដែរ»។

ប្រភព៖RFAhttp://www.rfa.org/khmer/news/politics/wrong-names-in-voter-list-01122017061424.html

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា