ត្រឡប់ក្រោយ

តុលាការអាមេរិកនឹងបើកសវនាការលើសំណុំរឿង​លោក ហ៊ុន សែន និងកូនប្រុសច្បងនៅដើមខែកុម្ភៈ

 

តុលាការ​នៅសហរដ្ឋអាមេរិកនឹងបើកសវនាការនៅដើមខែកុម្ភៈ លើ​សំណុំរឿង​លោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោកនាយករដ្ឋមន្ត្រីកម្ពុជានិងកូនប្រុស លោក ហ៊ុន ម៉ាណែត ពាក់ព័ន្ធនឹងសំណុំរឿង “ធ្វើភេរវកម្ម” និង “ធ្វើទារុណកម្មតាមរយៈការឃុំខ្លួនស្រេចតែអំពើចិត្ត ក្រៅច្បាប់និងរយៈពេលយូរ។ នេះបើតាមការអះអាងរបស់ដើមបណ្តឹង។ភរិយារបស់​លោក មាជ សុវណ្ណារ៉ា គឺលោកស្រី ចេមី មាជ (Jamie meach) បាននិយាយក្នុង​វីដេអូឃ្លីប និង​បង្ហោះជាសាធារណៈនៅថ្ងៃព្រហស្បតិ៍នេះ​ថា តុលាការ​នៅក្នុងក្រុងឡូស​អែនជឺឡេស (Los Angeles) រដ្ឋកាលីហ្វ័រញ៉ា (California) នឹងបើកសវនាការនៅម៉ោង៨.៣០នាទីព្រឹក​ លើសំណុំរឿង​លោក មាជ សុវណ្ណារ៉ា ដែលប្តឹងលោកនាយករដ្ឋមន្ត្រីកម្ពុជានិងកូនប្រុស លោក ហ៊ុន ម៉ាណែត។លោកស្រី ចេមី មាជ ប្រាប់ទៅជនរួមជាតិដែលគំាទ្រលោក មាជ សុវណ្ណារ៉ា ឲ្យទៅ​ចូល​រួមនិង​តាម​ដាន​ករណី​នេះនៅតុលាការសហរដ្ឋអាមេរិកនោះផងដែរ។ប្រភព៖VOD

http://vodhotnews.com/12/01/2017/us-court-hearing-on-the-case-hun-sen-and-the-eldest-son-in-early-february/

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា