ត្រឡប់ក្រោយ

ម​ន្រ្តី​ចំនួ​នជា​ង​៧​ពា​ន់​នា​ក់ចូ​​ល​ខ្លួ​ន​ប្រ​កា​ស​ទ្រ​ព្យ​​ស​ម្បត្តិ​​​

 

នាយកដ្ឋានប្រកាសទ្រព្យសម្បត្តិ និងបំណុល នៃអង្គភាពប្រឆាំងអំពើពុករលួយបានប្រកាសឱ្យដឹងថា  នៅក្នុងរយៈពេល

ចំនួន ១១ ថ្ងៃ គិតចាប់ពីថ្ងៃទី១ ដល់ថ្ងៃទី១១ ខែមករា ឆ្នាំ២០១៧ មានមន្ត្រីកម្ពុជា ប្រមាណ៧,៦៥៧នាក់ហើយ បានចូលប្រកាសទ្រព្យសម្បត្តិ និងបំណុល នៅអង្គភាពប្រឆាំងអំពើពុករលួយ (ACU) ។នៅក្នុងសេចក្ដីប្រកាសព័ត៌មានចុះនៅថ្ងៃទី១១ ខែមករា នឹងដែលទើបនឹងទទួលបាននៅថ្ងៃទី១៣ មករា នេះ នាយកដ្ឋាន
ប្រកាស ទ្រព្យសម្បត្តិ និងបំណុលបានអះអាងថា រយៈពេល១១ថ្ងៃនេះ មានមន្រ្តីក្រសួង-ស្ថាប័នចំនួន០៣ និងខេត្តចំនួន
០១ ដែលបានបញ្ចប់ការប្រកាសទ្រព្យសម្បត្តិ និងបំណុលរបស់ខ្លួនជោគជ័យ១០០% ក្នុងនោះមាន៖ ១ ក្រសួងផែនការ
២ ធនាគារជាតិនៃកម្ពុជា ៣ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត និង ៤ ខេត្តកំពង់ចាម ៕ ប្រភព៖VIM

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា