ត្រឡប់ក្រោយ

របាយការណ៍ស៊ើបអង្កេត៖ អឿត អាង បានជួបជាមួយមន្ដ្រីយោធាជាន់ខ្ពស់ មុនកើតឃាតកម្មលើលោក កែម ឡី

 

របាយការណ៍ស៊ើបអង្កេតរបស់សារព័ត៌មានអន្ដរជាតិមួយ ឲ្យដឹងថា មុនករណីឃាតកម្មលើលោក កែម ឡី ប៉ុន្មានថ្ងៃ បុរសឈ្មោះ «អឿត អាង» ហៅ «ជួប សម្លាប់» បានប្រាស្រ័យទាក់ទងជាមួយមន្ដ្រីថ្នាក់ស្រុក និងមន្ដ្រីយោធាកម្ពុជា។

នៅក្នុងរបាយការណ៍ស៊ើបអង្កេតជាវីដេអូរបស់សារព័ត៌មាន Al Jazeera ចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៣ ខែមករា បង្ហាញថា ពួកគេបានសម្ភាសន៍ជាមួយប្រភព និងសាក្សីជាច្រើនក្នុងខេត្តសៀមរាប ដែលបាននិយាយថា បុរសឈ្មោះ «អឿត អាង» ហៅក្រៅ «ជួប សម្លាប់»​ ត្រូវបានកោះហៅដើម្បីទៅជួបប្រជុំជាមួយមន្ដ្រីថ្នាក់ស្រុក និងមន្ដ្រីយោធាជាន់ខ្ពស់មួយចំនួន គឺប្រហែលមួយសប្ដាហ៍ មុនកើតមានឃាតកម្មលើអ្នកវិភាគបញ្ហាសង្គម លោក កែម ឡី កាលពីថ្ងៃទី១០         កក្កដា ឆ្នាំ២០១៦។បើតាមរបាយការណ៍ស៊ើបអង្កេតនេះ សាក្សីមួយចំនួនដែលសុំមិនបញ្ចេញអត្តសញ្ញាណបានបញ្ជាក់ថា បន្ទាប់ពីមានការពិភាក្សានោះ បុរសឈ្មោះ អឿត អាង ត្រូវបានគេដាក់ចូលទៅក្នុងឡាន និងដឹកចេញពីតំបន់នោះ។ ប្រភព៖VOD http://vodhotnews.com/16/01/2017/chamrong-f-choub-samlab-talked-with-gov-official-befor-killing-kem-ley/

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា