លោក គឹម សុខ អ្នកឃ្លាំមើលសង្គម និងនយោបាយ បានលើកឡើងថា ការស្នើរបស់លោក ហ៊ុន សែន ទៅរដ្ឋសភាជាតិឱ្យស្នើធ្វើវិសោធនកម្មបទបញ្ជាផ្ទៃក្នុងរដ្ឋសភា ដើម្បីលុបចោលប្រធានក្រុមមតិភាគតិចឋានៈស្មើនាយករដ្ឋមន្រ្តី អាចដោយសារតែ គណបក្សប្រជាជនបានបរាជ័យធំក្នុងការរកល្បិចកលបំបែកកម្ទេចគណបក្សសង្គ្រោះជាតិ ។ការបំបែកដែលគណបក្សប្រជាជនធ្វើទៅលើគណបក្សសង្រ្គោះជាតិដើម្បីដែលលោក គឹម សុខ លើកឡើងនោះគឺចង់សំដៅ
ទៅទាំងជើងក្រោមនិងក្បាលលើ តាមរយៈរបស់ដែលគេហៅថា វប្បធម៌សន្ទនារបស់គេនោះ ។ ប៉ុន្តែយ៉ាងណាក៏ដោយអ្នកឃ្លាំមើលសង្គម និងនយោបាយរូបនេះមិនបានចាត់ទុកវប្បធម៌សន្ទនារបស់គណបក្សប្រជាជនជាមួយនឹងគណបក្សសង្រ្គោះជាតិថា ជាសន្ទនាដែលកើតឡើងពីចិត្តនោះទេ ពោលគឺគ្រាន់តែជាល្បិចកល់របស់គណបក្សប្រជាជនមួយគ្រាប៉ុណ្ណោះ៖« នេះអាចដោយសារគណបក្សប្រជាជនជួបបរាជ័យធំក្នុងការរកល្បិចកលបំបែកកម្ទេចគណបក្សសង្គ្រោះជាតិទាំងជើងក្រោមនិងក្បាលលើ តាមរយៈរបស់ដែលគេហៅថា វប្បធម៌សន្ទនារបស់គេនោះ»។ប្រភព៖VIM http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3343