ត្រឡប់ក្រោយ

គ.ជ.ប សម្រេច​លុប​ឈ្មោះ​វៀតណាម​២​នាក់​ក្នុង​ចំណោម​បណ្ដឹង​សុំ​លុប​ឈ្មោះ​១៨១​នាក់

 

ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) សម្រេច​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ២​នាក់​ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី ក្នុង​ចំណោម​បណ្ដឹង​តវ៉ា​សុំ​លុប​ឈ្មោះ ១៨១​នាក់។ប្រធាន​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (..) និង​ជា​ប្រធាន​ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ លោក ស៊ិក ប៊ុនហុក ថ្លែង​ក្នុង​សន្និសីទ​កាសែត​នៅ​យប់​ថ្ងៃ​ទី​១៦ មករា ថា ក្នុង​ចំណោម​បណ្ដឹង​តវ៉ា​សុំ​លុប​ឈ្មោះ​ជន​បរទេស ១៨១​នាក់ ក្រុម​ប្រឹក្សា​ជំនុំ​ជម្រះ គ..ប សម្រេច​លុប​ឈ្មោះ​ជនជាតិ​វៀតណាម ២​នាក់​ចេញ​ពី​បញ្ជី​ចុះ​ឈ្មោះ​បោះឆ្នោត​ថ្មី​ឆ្នាំ​២០១៦។ប្រភព៖RFA http://www.rfa.org/khmer/news/politics/NEC-Decides-to-Delete-2-of-181-Vietnamese-Names-from-Voter-Lists-01162017101642.html

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា