សហគមន៍ដីធ្លីនៅក្រុងភ្នំពេញ មានអ្នកបឹងកក់ និងអ្នកបុរីកីឡា ប្រមាណ ៣០នាក់ នាំគ្នាធ្វើយុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ក្នុងគោលបំណងទាមទារឲ្យអ្នកនយោបាយចរចាគ្នារកដំណោះស្រាយរួមមួយ ចំពោះអ្នកកំពុងជាប់ឃុំ ៦នាក់។ ពួកគេស្នើឲ្យអ្នកនយោបាយរួបរួមគ្នាគិតពីប្រយោជន៍ជាតិជាធំ ជាជាងយកអ្នកជាប់ឃុំដើម្បីដាក់សម្ពាធទៅដៃគូប្រកួតប្រជែងម្ខាងទៀត។ ពួកគេស្នើឲ្យមានការដោះលែងអ្នកទាំងនោះឲ្យបានសេរីភាពឡើងវិញ។យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ ដែលសកម្មជនដីធ្លីបន្តប្រមូលផ្ដុំគ្នាធ្វើមកដល់ពាក់កណ្ដាលខែមករា ឆ្នាំ២០១៧ នេះ មានរយៈពេល ៣៧សប្ដាហ៍ហើយ។ មនុស្ស ៦នាក់ដែលអ្នកបឹងកក់ចាំសម្ដីរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង ដែលធ្លាប់និយាយថា អ្នកទាំងនោះនឹងត្រូវបានគេដោះលែងនៅចុងខែធ្នូ ឆ្នាំ២០១៦ នោះ មានមន្ត្រីសិទ្ធិមនុស្សនៃសមាគមអាដហុក (ADHOC) ៤រូប មន្ត្រី គ.ជ.ប ១រូប និងសកម្មជនដីធ្លីតំបន់បឹងកក់ គឺអ្នកស្រី ទេព វន្នី។ប្រភព៖RFA
http://www.rfa.org/khmer/news/human-rights/black-monday-37th-week-01162017001655.html