ថ្នាក់ដឹកនាំតំណាងរាស្ដ្រ គណបក្សប្រជាជនកម្ពុជា (CPP) និងគណបក្សសង្រ្គោះជាតិ (CNRP) នឹងជួបពិភាក្សាគ្នា នៅថ្ងៃទី២៥ ខែ មករា ឆ្នាំ ២០១៧ វេលាម៉ោង ៩ ព្រឹកនា វិមានរដ្ឋសភា។ យោងតាមលិខិតរបស់លោក ខៀវ សុភ័គ នាយកខុទ្ទកាល័យលោក ស ខេង ឧបនាយករដ្ឋមន្រ្តី នៃជារដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ចុះថ្ងៃទី ១៦ខែ មករា ឆ្នាំ២០១៧ ផ្ញើជូននាយកខុទ្ទកាល័យលោក កឹម សុខា ប្រធានស្ដីទីគណបក្សសង្រ្គោះជាតិបានឲ្យដឹងថា" ខ្ញុំសូមជម្រាបជូនលោក នាយកខុទ្ទកាល័យ លោក កឹម សុខា ប្រធានថ្នាក់ដឹកនាំតំណាងរាស្រ្ត នៃគណបក្សសង្រ្គោះជាតិ ជ្រាបថា ៖ លោក ខេង ប្រធានថ្នាក់ដឹកនាំ តំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា ឯកភាពទទួលជួបជាមួយលោក កឹម សុខា" ។