ភ្នំពេញ៖ស្ថានភាពនយោបាយនៅកម្ពុជា នឹងអាចឡើងកម្តៅសាជាថ្មី ក្រោយពីលោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានប្រកាសរំលាយចោល វប្បធម៌សន្ទនា គឺមិនឲ្យមានប្រធាន ក្រុមតំណាងរាស្រ្តមតិភាគច្រើន នៃគណបក្សប្រជាជនកម្ពុជា (CPP) និងប្រធានក្រុមតំណាងរាស្រ្តមតិភាគតិច គណបក្សសង្រ្គោះជាតិ (CNRP) បន្តទៀតទេ បន្ទាប់ពីបក្សទាំងពីរបានព្រមព្រៀង ផ្នែកនយោយ កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤បិទបញ្ចប់ជម្លោះ ហើយបានបង្កើតវប្បធមសន្ទនា នៅថ្ងៃទី៨ ខែឧសភា ឆ្នាំ២០១៥ ហើយការប្រកាសរបស់សម្តេចនេះ នឹងគ្មានការឈានទៅដល់ការចរចាជាថ្មី រវាងបក្សទាំងពីរនោះទេ។ប្រភព៖ដើមអម្ពិល http://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/26858.html#sthash.zSXQVH3v.dpuf