ត្រឡប់ក្រោយ

ចៅសង្កាត់រងនៃគណបក្សប្រឆាំង២រូបរងបណ្ដឹងលុបឈ្មោះពីបញ្ជីបោះឆ្នោត

 

តំណាងរាស្ដ្រគណបក្សប្រឆាំងលើកឡើងថា ចៅសង្កាត់រងចំនួន២នាក់នៃគណបក្ស សម រង្ស៊ី ត្រូវបានគេប្ដឹងសុំឲ្យលុបឈ្មោះចេញពីបញ្ជីឈ្មោះបោះឆ្នោតនៅរាជធានីភ្នំពេញ។តំណាងរាស្ដ្រគណបក្សសង្គ្រោះជាតិ លោក ហូរ វ៉ាន់ បានឲ្យ VOD ដឹងនៅថ្ងៃអង្គារនេះថា លោក លី សុគន្ធ ចៅសង្កាត់រងបឹងកក់ទី១ ត្រូវបានមន្ដ្រីក្រុមប្រឹក្សាឃុំ-សង្កាត់ សម្រេចលុបឈ្មោះចេញពីបញ្ជីបោះឆ្នោត​ ដោយចោទថា បានប្រើប្រាស់ឯកសារក្លែងក្លាយ ពេលចុះសង្កេតការបោះឆ្នោត។លោកបន្ថែមថា ចៅសង្កាត់រងគណបក្សប្រឆាំងម្នាក់ទៀតនៅសង្កាត់បឹងស្រឡាង លោក ទូច ម៉េងសៀង ក៏ត្រូវបានគេប្ដឹងសុំឲ្យលុបឈ្មោះដែរ ដោយលោកថា ក្រុមប្រឹក្សាឃុំ-សង្កាត់នឹងសម្រេចនៅម៉ោង៣រសៀលថ្ងៃអង្គារ ទី១៧ មករានេះ។ លោកបន្ដថា បណ្ដឹងលើចៅសង្កាត់រងរូបនេះ ធ្វើឡើងដោយជនជាតិវៀតណាមដែលមានខ្សែធំប្ដឹងបកមកវិញ ខណៈលោក ទូច ម៉េងសៀង ព្យាយាមសង្កេតមើលឈ្មោះជនបរទេសដែលមានលក្ខខណ្ឌសញ្ជាតិខុសប្រក្រតី។ប្រភព៖VOD

http://vodhotnews.com/17/01/2017/two-cnrp-sub-district-chiefs-accused-of-fake-id-and-counter-claim-by-vn/

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា