ត្រឡប់ក្រោយ

លោក ហ៊ុន សែន និង ធី សុវណ្ណ ប្តឹងលោក សម រង្ស៊ី ទារជាង១លានដុល្លារ

 

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្តឹងលោក សម រង្ស៊ី ដោយទារសំណងជំងឺចិត្តចំនួន១លានដុល្លារ ខណៈកញ្ញា ធី សុវណ្ណថា ក៏បានប្តឹងមេបក្សប្រឆាំងរូបនេះ ដោយទារជំងឺចិត្ត២៥ម៉ឺនដុល្លារ ទាក់ទងនឹង​ការលើកឡើងថា «លោក ហ៊ុន សែន សូកលុយ១លានដុល្លារដល់កញ្ញា ធី សុវណ្ណថា ឲ្យបំបែកគណបក្សសង្រ្គោះជាតិ»។នេះបើតាមលោក គី តិច មេធាវីការពារក្តីឲ្យនាយករដ្ឋមន្រ្តី ដែលត្រូវបានដកស្រង់​សំដីដោយព័ត៌មាន Fresh News កាលពីយប់ថ្ងៃទី១៧ ខែមករានេះ។លោកមេធាវី គី តិច បានអះអាងថា លោកមានភស្តុតាងគ្រប់គ្រាន់នឹងដាក់ពាក្យបណ្តឹងប្តឹងលោក សម រង្ស៊ី ពីបទបរិហាកេរ្តិ៍ជាសាធារណៈ ដោយទាមទារសងជំងឺចិត្តចំនួន១លានដុល្លារសហរដ្ឋអាមេរិក។ប្រភព៖VOD

http://vodhotnews.com/18/01/2017/h-s-and-thy-sovantha-complant-sr/

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា