ត្រឡប់ក្រោយ

លោក សម រង្ស៊ី៖ ខ្ញុំមិនខ្វល់ពីគេប្តឹងខ្ញុំទេ ដរាបណាខ្ញុំនិយាយការពិត

 

មេដឹកនាំគណបក្សប្រឆាំងដែលកំពុងនីរទេសខ្លួននៅក្រៅប្រទេស បានឆ្លើយតប​ទៅនឹង​បណ្តឹងប្រឆាំងរូបលោកថាលោកស្វាគមន៍ចំពោះបណ្តឹង​របស់​លោក ហ៊ុន សែន និង​ធី សុវណ្ណថា ដែល​ប្តឹងទារសំណងជាង១លានដុល្លារទាក់ទងនឹងអ្វីដែល​លោក សម រង្ស៊ី និយាយថា លោក ហ៊ុន សែន សូកលុយធី សុវណ្ណថា ១លានដុល្លារដើម្បីបំបែកបក្សប្រឆាំង។​ក្នុងបទសម្ភាសន៍ជាមួយអាស៊ីសេរីនៅទីក្រុងប៉ារីស លោក សម រង្ស៊ី ថ្លែងថា«ខ្ញុំមិនខ្វល់ពីគេប្តឹងខ្ញុំទេ ដរាបណាខ្ញុំនិយាយការពិត។អ្វីដែលខ្ញុំនិយាយព័ត៌មានដែលទទួលបានដែលខ្ញុំផ្សព្វ​ផ្សាយបន្ត​ពី​អ្វីដែល​ប្រជាពលរដ្ឋខ្មែររាប់ម៉ឺនរាប់សែននាក់ បានឃើញ បានឮ បានដឹងគឺគេបង្ហោះ​គឺជាសារឆ្លើយ​ឆ្លងគ្នាជាមួយសាមីខ្លួនពីរនាក់នោះ ហើយប្រភពនេះគឺវាចេញមកពីប្រភពផ្ទៃ​ក្នុង​អ្នក​ជិត​ស្និទជាមួយសាមីខ្លួនដែលកំពុងតែប្តឹងខ្ញុំ»។ប្រភព៖VOD

http://vodhotnews.com/19/01/2017/sam-raingsy-welcome-h-s-that-complant/

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា