ត្រឡប់ក្រោយ

ក្រសួងមហាផ្ទៃបដិសេធថា លោក ស ខេង មិនបានសន្យាដោះលែងអ្នកជាប់ឃុំ

 

ក្រសួងមហាផ្ទៃ បានចេញលិខិតមួយដោយបដិសេធថា លោក ស ខេង  មិនបានសន្យាដោះលែងមន្ត្រីការពារសិទ្ធិមនុស្ស   ៤ រូប និង មន្ត្រី គ.ជ.ប  លោក នី ចរិយា ដូចការអះអាង របស់តំណាងសហគមន៍បឹងកក់នោះទេ ។កាលពីថ្ងៃទី ១៦ ខែមករា ឆ្នាំ​២០១៧ តំណាងសហគមន៍បឹងកក់ អ្នកស្រី ប៊ូវ សោភា លើកឡើងថា ការចាប់មន្ត្រីសិទ្ធិមនុស្ស មន្ត្រី គ.ជ.ប លោក នី ចរិយា និងអ្នកស្រី ទេព វន្នី ធ្វើជាចំណាប់ខ្មាំង ដើម្បីដាក់គំនាបទៅគណបក្សប្រឆាំងនោះ មិនបានចំណេញអ្វីទៅបក្សកាន់អំណាចឡើយ។ អ្នកស្រីអំពាវនាវឲ្យលោក ស ខេង ត្រូវដោះលែងអ្នកជាប់ឃុំចំនួន៥នាក់ដូចអ្វីដែលបានលើកឡើងជាសាធារណៈថា នឹងដោះលែងតាំងពីចុងឆ្នាំ២០១៦។បន្តែនៅថ្ងៃទី ១៨ ខែ មករា ឆ្នាំ ២០១៧ នេះ ក្រសួងមហាផ្ទៃបានចេញលិខិតដោយបដិសេធថា លោក ស ខេង ពុំធ្លាប់បានសន្យាដោះលែងអ្នកដែលកំពុងជាប់ឃុំទាំង ៥ នាក់ នោះទេ «ហើយជាក់ស្ដែងតាមប្រសាសន៍ជាកំណត់ត្រាសំឡេង  ដែលនៅជាភស្តុតាង សម្ដេចបានមានប្រសាសន៍ថា៖ ខ្ញុំអត់បានជជែករឿងនេះ ទេគឺឯកឧត្ដម កឹម សុខា ជជែកជាមួយសម្ដេចតេជោ ហើយប្រហែលជាបើតាមខ្ញុំដឹងមុនបំណាច់ខែ ១២ នេះ នឹងមានការដោះស្រាយករណីមន្ត្រីសិទ្ធិមនុស្សនិងអគ្គលេខាធិរង គ.ជ.ប »។ប្រភព៖VOD

http://vodhotnews.com/19/01/2017/ministry-of-interior-denied-promised-to-release-detainees-5/

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា