ត្រឡប់ក្រោយ

គ.ជ.ប ប្ដូរ​នីតិវិធី​ដោះ​ស្រាយ​បណ្ដឹង

 

គណៈកម្មាធិការជាតិ​រៀប​ចំ​ការ​បោះឆ្នោត​គ.ជ.ប បាន​សម្រេច​ប្ដូរ​នីតិវិធី​ដោះ​ស្រាយបណ្ដឹង​ពី​សវនាការ​ជា​សាធារណៈ​ទៅ​ជា​សវនាការ​សង្ខេប​ចាប់​ពី​ថ្ងៃ​ទី​១៩​មករា​នេះ។ ក្នុង​ន័យ​នេះ​គ.ជ.ប ​ក៏​ពិនិត្យ​ទៅ​លើ​ប្រភេទ​នៃ​ពាក្យ​បណ្ដឹង​ដែរ ប្រសិន​បណ្ដឹង​នោះទាក់​ទង​នឹង​ច្បាប់​ដែល​មាន​ចែង​ស្រាប់​គ.ជ.ប នឹង​ដោះស្រាយ​តាមរយៈ​សវនាការ​សង្ខេប។ ប៉ុន្តែ​ប្រសិន​បើ​បណ្ដឹង​នោះ​ទាក់​ទង​អង្គហេតុ​ដែល​ត្រូវ​ការ​ព័ត៌មាន​បន្ថែម​នឹង​ដោះស្រាយ​តាម​រយៈ​សវនាការ​សាធារណៈ។ការ​សម្រេច​ប្ដូរ​នីតិវិធី​ដោះ​ស្រាយ​បណ្ដឹង​របស់​គ.ជ.ប ពី​សវនាការ​សាធារណៈ​ទៅ​ជា​សវ​នា​ការ​​សង្ខេប​ត្រូវ​បាន​គ.ជ.ប​លើក​បង្ហាញ​នៅ​ក្នុង​សន្និសីទ​កាសែត​ស្ដីពី​ការ​ដោះស្រាយ​បណ្ដឹង​តវ៉ា បណ្ដឹង​ជំទាស់ ពាក់ព័ន្ធ​នឹង​បញ្ជី​បោះឆ្នោត​ដំបូង​នៅ​ព្រឹក​ថ្ងៃ​ទី​១៩​មករា​នេះ​។ ហើយ​នីតិវិធី​ដោះ​ស្រាយ​បណ្ដឹង​តាម​រយៈ​សវនាការ​សង្ខេប​នឹង​ចាប់​អនុវត្ត​នៅថ្ងៃ​ទី​១៩​មករា​នេះ​ទៅ​លើ​ពាក្យ​បណ្ដឹង​ចំនួន​២៣។ប្រភព៖RFI
http://km.rfi.fr/cambodia/NEC-19-01-2017

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា