ត្រឡប់ក្រោយ

មន្ត្រី​រដ្ឋាភិបាល​ចាត់​ទុក​មន្ត្រី​អង្គការ​ឃ្លាំ​មើល​ពិភពលោក​ថា​ជា​បិសាច​អន្តរជាតិ

 

មន្ត្រី​រដ្ឋាភិបាល​កម្ពុជា ហៅ​មន្ត្រី​អង្គការ​អន្តរជាតិ​ដ៏​ធំ​មួយ​ដែល​បាន​ស្នើ​ឲ្យ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ផាត់​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ចេញ​ពី​កិច្ច​ប្រជុំ ថា​ជា​បិសាច​អន្តរជាតិ។ ប្រតិកម្ម​ដោយ​ពាក្យ​សម្ដី​ខ្លាំងៗ​បែប​នេះ ធ្វើ​ឡើង​ភ្លាមៗ​បន្ទាប់​ពី​មន្ត្រី​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស (Global Witness) អ្នកស្រី អាលីស ហារីសាន់ (Alice Harrison) ស្នើ​ឲ្យ​វេទិកា​សេដ្ឋកិច្ច​ពិភពលោក ដែល​នឹង​ប្រារព្ធ​ធ្វើ​ឡើង​ក្នុង​ទីក្រុង​ដាវូស (Davos) ប្រទេស​ស្វីស (Switzerland) នៅ​ខែ​ឧសភា ខាង​មុខ មិន​ត្រូវ​អនុញ្ញាត​ឲ្យ​លោក ហ៊ុន សែន ចូលរួម​នោះ​ទេ។ប្រតិកម្ម​ទៅ​នឹង​ការ​លើក​ឡើង​របស់​មន្ត្រី​អង្គការ​ឃ្លាំ​មើល​ពិភពលោក គ្លបល វីនេស មន្ត្រី​រដ្ឋាភិបាល និង​ជា​អ្នក​នាំ​ពាក្យ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី លោក ផៃ ស៊ីផាន ថ្លែង​នៅ​ថ្ងៃ​ទី​១៩ មករា ដោយ​ចាត់​ទុក​សម្ដី​របស់​មន្ត្រី​អង្គការ​អន្តរជាតិ​នេះ ថា​ជា​សម្ដី​របស់​ជន​ពាល​ដែល​តែង​ញុះញង់​ប្រឌិត​ខុស​ពី​ការពិត។ប្រភព៖RFA

http://www.rfa.org/khmer/news/politics/govt-official-react-to-global-witness-01192017062446.html

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា