ត្រឡប់ក្រោយ

គ.ជ.ប នឹង​បញ្ជូន​ឈ្មោះ​ដែល​រង​ការ​ចោទ​ប្រកាន់​ទៅ​ក្រសួង​មហាផ្ទៃ​ដើម្បី​ស្រាវជ្រាវ

 

គណៈកម្មាធិការ​ជាតិ​រៀបចំ​ការ​បោះឆ្នោត (គ.ជ.ប) សម្រេច​បញ្ជូន​ឈ្មោះ​របស់​ពលរដ្ឋ​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ជា​ជនជាតិ​វៀតណាម ឲ្យ​ក្រសួង​មហាផ្ទៃ ពិនិត្យ ដើម្បី​ស្រាវជ្រាវ​ពី​ការ​ទទួល​បាន​អត្តសញ្ញាណប័ណ្ណ​របស់​ពួក​គេ។ ការ​អះអាង​របស់ គ.ជ.ប នេះ ទទួល​បាន​ការ​ស្វាគមន៍​ពី​មន្ត្រី​គណបក្ស​ប្រឆាំង ដែល​ប្ដឹង​ទាមទារ​ឲ្យ​លុប​ឈ្មោះ។សមាជិក គ.ជ.ប ឲ្យ​ដឹង​ថា ដំណើរ​ការ​ដែល​ឈាន​ទៅ​ស្រាវជ្រាវ​ករណី​ភាព​មិន​ប្រក្រតី នៃ​ការ​ផ្តល់​អត្តសញ្ញាណប័ណ្ណ អាច​នឹង​ត្រូវ​ដោះស្រាយ​នៅ​ចុង​ឆ្នាំ​២០១៧។សមាជិក គ.ជ.ប លោក មាន សទិ ឲ្យ​ដឹង​ថា បញ្ជី​ឈ្មោះ​ដែល គ.ជ.ប នឹង​បញ្ជូន​ទៅ​ក្រសួង​មហាផ្ទៃ លុះត្រា​តែ គ.ជ.ប រក​ឃើញ​ថា មាន​ករណី​សង្ស័យ​ពី ៧០% ទៅ ៨០% ជា​ជន​បរទេស ឬ​ជា​ជនជាតិ​វៀតណាម ទើប គ.ជ.ប បញ្ជូន​ឈ្មោះ​នោះ​ទៅ​ក្រសួង​មហាផ្ទៃ ស្រាវជ្រាវ។ ក្រៅ​ពី​នេះ សមាជិក គ.ជ.ប រូប​នេះ​ស្នើ​ឲ្យ​ដើម​បណ្ដឹង​ពិនិត្យ​ឈ្មោះ​ឲ្យ​បាន​ត្រឹមត្រូវ ជៀសវាង​ការ​ចោទ​ប្រកាន់​ខុស​មនុស្ស៖ «»។ប្រភព៖RFA

http://www.rfa.org/khmer/news/politics/NEC-to-send-voter-lists-to-MoI-01192017084845.html

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា