ប្រធានអង្គភាពប្រឆាំងអំពើពុករលួយលោក ឱម យ៉ិនទៀង បានឱ្យដឹងថា មិនទាន់មានគោលការណ៍ក្នុងការបើកការ
ស៊ើបអង្កេ តទៅលើករណីដែលលោក ហ៊ុន សែន រងការចោទប្រកាន់ថា បានសូកលុយទៅឱ្យកញ្ញា ធី សុវណ្ណថា១លាន
ដុល្លារនោះទេ ។នៅក្នុងបទសម្ភាសន៍របស់វិទ្យុសម្លេងសហរដ្ឋអាមេរិកកាលពីយប់ថ្ងៃទី១៩ មករា លោក ឱម យ៉ិនទៀង បានបញ្ចេញប្រតិកម្ម យ៉ាងខ្លាំងនៅពេលដែលអ្នកសារព័ត៌មានរបស់វិទ្យុសម្លេងសហរដ្ឋអាមេរិកបានចោទសួរសំនួរលោកពីរឿងគោលការណ៍របស់ អង្គភាពប្រឆាំងអំពើពុករលួយថា បានស៊ើបអង្កេតករណីលោក ហ៊ុន សែន រងការចោទប្រកាន់ថា បានស៊ូយលុយ កញ្ញា ធី សុវណ្ណថា ១លានដុល្លារសហរដ្ឋអាមេរិកដើម្បីរកវិធីសាស្រ្តក្នុងការបំបែកគណបក្សសង្រ្គោះជាតិដែរឬអត់ ។ប្រភព៖VIM
http://www.imnsj.org/?p_tumpor=social-news&p_peasa=kh&p_laikreang=3375