មន្ត្រីគណបក្សសង្គ្រោះជាតិ ប្រចាំខេត្តស្វាយរៀង បានដាក់ពាក្យប្ដឹងសុំឲ្យអភិបាលខែត្រស្វាយរៀង ជួយអន្តរាគមន៍លើករណីវៀតណាម ដាំដំណាំស្រូវជាប់បង្គោលព្រំដែនលេខ១៨៩ និងករណីអ្នកមានអំណាចក្នុងខេត្តស្វាយរៀង ជួលដីស្រែឲ្យវៀតណាម ជាង ១ពាន់ហិកតារ។ ជុំវិញបញ្ហានេះ អភិបាលខេត្តថានឹងចាត់ឲ្យក្រុមការងារចុះពិនិត្យដោះស្រាយ។
ថ្វីត្បិតតែរដ្ឋាភិបាលបានចេញសារាចរណែនាំមិនឲ្យមានករណីជួលដីជាប់ព្រំដែននៅតាមបណ្តោយព្រំដែនក្តី តែមន្ត្រីគណបក្សសង្គ្រោះជាតិ រួមទាំងប្រជាពលរដ្ឋផង នៅតែរាយការណ៍ថា ករណីជួលដីឲ្យជនជាតិវៀតណាម នៅតែកើតមានដដែល ហើយពលរដ្ឋវៀតណាម នៅតែមានសេរីភាពធ្វើស្រែជាប់បង្គោលព្រំដែន ឬតំបន់សខុសឆ្ងាយពីពលរដ្ឋខ្មែរ។ប្រភព៖RFA