ត្រឡប់ក្រោយ

លើ​ក​តំ​ណែ​ង​ឱ្យលោ​ក​ ​ ​កឹម​ ​​សុខា​ ​មិ​ន​ដ​ល់​មួ​យ​ខែ​ ​រ​ដ្ឋស​​ភា​គ្រោ​ង​ប្រ​ជុំ​លុ​ប​តំ​ណែ​ង​លោ​ក ​​កឹម​ ​សុ​​ខា​ ​​ចោ​​ល​​វិ​​​ញ​​ក្រោ​យមា​ន​កា​រ​​ស្នើពី​លោ​ក​ ​ហ៊ុ​ន​ ​សែ​ន ​ ​​​

ក្រោយការប្រកាសតែងតាំងលោកកឹម សុខា ជាប្រធានក្រុមមតិភាគតិចនៅរដ្ឋសភាជាតិ ជំនួសលោក សម រង្ស៊ី មិនដល់
១ខែផង រដ្ឋសភាជាតិបានប្រកាសពីគម្រោងក្នុងការបើកកិច្ចប្រជុំគណៈកម្មការអចិន្រ្តៃយ៍រដ្ឋសភាដើម្បីលុបចោល
តំណែងលោក កឹម សុខា ឡើងវិញ ។ គម្រោងនេះ ធ្វើឡើងបន្ទាប់ពីមានការប្រកាសស្នើសុំពីលោកនាយករដ្ឋមន្រ្តី 
ហ៊ុន សែន ។

អ្នកនាំពាក្យរដ្ឋសភាជាតិលោក ឡេង ប៉េងឡុង បានថ្លែងឱ្យដឹងនៅថ្ងៃទី២២ មករា នេះថា កិច្ចប្រជុំគណៈកម្មការ
អចិន្រ្តៃយ៍ដែ លរដ្ឋសភាគ្រោងនឹងធ្វើឡើងនេះ នឹងមានរវៀបវារៈនៃកិច្ចប្រជុំតែ១នោះទេ នោះគឺការធ្វើវិសោធនកម្ម
ប្រកាសទី៤៨ ថ្មី (បី)។ ចំណែកគណបក្សប្រឆាំង និងអ្នកវិភាគមើលឃើញថា ទោះបីជាបទបញ្ជាផ្ទៃក្នុងនេះត្រូវលុប
លោក ក៏គ្មានផលប៉ះពាល់អ្វីដល់ គណបក្សប្រឆាំងនោះទេ ប៉ុន្តែពួកគេថា គ្រាន់តែសោកស្ដាយដែលគណបក្សទាំង
ពីរបង្កើតឡើងដោយរួមគ្នាទៅហើយ បែជា ត្រូវលុបចោលទៅវិញយ៉ាងដូច្នេះ ។ប្រភព៖VIM

http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3389

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា