ត្រឡប់ក្រោយ

ព័ត៌មានស្ដីពីលទ្ធផលនៃកិច្ចប្រជុំគណៈអចន្រ្ដៃយ៍នៃរដ្ឋសភា

 

 

នៅព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧នេះ គណៈកម្មាធិការអចន្រ្ដៃយ៍នៃរដ្ឋសភា បានប្រជុំប្រជុំសម្រេចលើរបៀបវារៈស្ដីពី ការវិសោធនកម្មជំពូកទី១២ថ្មី ប្រការ៤៨ថ្មី(បី) នៃបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។ បន្ទាប់ពីប្រជុំរយៈពេលជិត ១ម៉ោងគណៈកម្មការបានសម្រេចចិត្ដដោយសម្លេងដោយបៀបលើការអនុម័តលើសំណើរធ្វើវិសោធនកម្មនេះ។    

ក្រោយពីបញ្ចប់កិច្ចប្រជុំ អ្នកនាំពាក្យតំណាងរាស្រ្ដគណបក្សប្រជាជនកម្ពុជា លោកឈាង វុន បានថ្លែងប្រាប់អ្នកកាសែតថា សំណើរសុំធ្វើវិសោធន៍កម្មនេះ ធ្វើឡើងព្រោះតែបក្សប្រជាជនមើលឃើញថាបក្សប្រឆាំងមិនមានភាពស្មោះត្រង់ក្នុងការចរចាររវាងបក្សទាំងពីរ។

តប​ទៅ​នឹង​ការ​លើក​ឡើង​នេះ អ្នក​នាំពាក្យ​បក្សសង្គ្រោះ​ជាតិ​លោក យ៉ែម បុញ្ញឬទ្ធិ​ បាន​ឲ្យ​ដឹ​ងថា ចំពោះ​ការ​ដែល​ចោទ​ថា​បក្ស​ប្រឆាំង​មិន​ស្មោះ​ត្រង់​ក្នុង​ការ​ចរចា​នោះ លោក​ទុក​ឲ្យ​ប្រជា​ពល​រដ្ឋជាអ្នក​វិនិច្ឆ័យ តែ​លោក​លើក​ឡើង​ថា មតិភាគ​តិច​គឺ​មិន​មាន​សំឡេង​ឯណា​គ្រប់​គ្រាន់​ដែល​ជម្រុញ​ឲ្យ​មតិភាគ​ច្រើន​ធ្វើ​ខុសច្បាប់​នោះ​ទេ ហើយ​រហូត​មក​ដល់​ពេល​នេះក៏​​មិន​មានសកម្មភាព​ណា​មួយ​ដែលថាជាការ​រំលោភ​​បំពាន​អំណាចទាំង​៣នោះ​ទេ។

 

គួរបញ្ជាក់ដែរថា ការធ្វើវិសោធនកម្មលុបឈ្មោះនេះ ធ្វើឡើងក្រោយពីការប្រកាសពីលោកនាយករដ្ឋមន្រ្ដី ហ៊ុន សែនពី​ប្រទេសស៊ុយអ៊ែតដោយ ស្នើឲ្យសុំរបស់តំណាងរាស្រ្ដបក្សកាន់អំណាច ដែលបានស្នើសុំឲ្យធ្វើវិសោធនកម្ម បទបញ្ជាផ្ទៃក្នុង លើប្រការ៤៨ថ្មី (បី) ដើម្បីសម្រេចលុបចោលតួនាទីរបស់សំឡេងភាគតិចក្នុងសភា។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា