ត្រឡប់ក្រោយ

គ​.​ជ​.​ប រក្សាទុក​ឈ្មោះ​អ្នកបោះឆ្នោត​ជាង ៣០០​នាក់ ដដែល​

 

ភ្នំពេញ​៖ ក្រុមប្រឹក្សា​ជំនុំជម្រះ​នៃ គ​.​ជ​.​ប បានសម្រេច​រក្សាទុក​ឈ្មោះ​ចំនួន ៣៦៨ នាក់ ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​ដដែល នៅពេល​សវនាការ​សង្ខេប​ដោះស្រាយ​លើ​ពាក្យបណ្តឹង​/​សំណុំរឿង ចំនួន ៣០ ចាប់ពី​លេខ ១០៩ ដល់ ១៣៨ នៅ​សាលប្រជុំ​គ​.​ជ​.​ប នៅ​ថ្ងៃទី​២០ ខែមករា ឆ្នាំ​២០១៧ ។ នេះ​បើតាម​សេចក្តីប្រកាស​ព័ត៌មាន​គ​.​ជ​.​ប ចេញផ្សាយ​នៅ​ថ្ងៃទី​២៣ ខែមករា​នេះ​។​ពាក្យបណ្តឹង​ទាំង ៣០ សុទ្ធតែជា​បណ្តឹង​ជំទាស់​សុំ​លុបឈ្មោះ​អ្នក​ចុះឈ្មោះ​បោះឆ្នោត​ចំនួន សរុប ៣៦៨​នាក់ ចេញពី​បញ្ជី​បោះឆ្នោត​ដំបូង​។ បណ្តឹង​ទាំងនោះ មកពី រាជធានី​ភ្នំពេញ ព្រៃវែង កំពង់ធំ កំពង់ស្ពឺ ពោធិ៍សាត់ និង​ខេត្តស្វាយរៀង ។​គ​.​ជ​.​ប រក្សា​ឈ្មោះ​ទាំងនោះ​ក្នុង​បញ្ជី​ដដែល ដោយសារ​ពួកគេ​បាន​បំព​ញេ លក្ខខណ្ឌ​គ្រប់គ្រាន់​ស្របតាម​ច្បាប់​។ គ​.​ជ​.​ប បានចេញ​សេចក្តីប្រកាស​ឲ្យ​ដឹង​នៅ​ថ្ងៃទី​២៣ ខែមករា​នេះ​។​ប្រភព៖ថ្មីៗ
https://thmeythmey.com/?page=detail&ctype=article&id=48779&lg=kh

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា