លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៧នេះ បានអនុញ្ញាតឲ្យលោក សាលើមសៃ
គុំម៉ាស៊ីត រដ្ឋមន្រ្តីក្រសួងការបរទេសឡាវ ចូលជួបសម្តែងការគួរសម និងសំណេះសំណាលការងារ នៅវិមានរាជរដ្ឋា
ភិបាល។លោក សាលើមសៃ គុំម៉ាស៊ីតបានអញ្ជើញមកដល់ប្រទេសកម្ពុជា នៅរសៀលថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៧
ដើម្បីបំពេញទស្សនកិច្ចរយៈពេល៣ថ្ងៃ។បើយោងតាមសេចក្តីជូនព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយនាព្រឹកថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៧បាន
ឱ្យដឹងថា ក្នុងដំណើរទស្សនកិច្ចរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២២-២៥ ខែមករា ឆ្នាំ២០១៧ ក្រៅពីជួបលោក ហ៊ុន សែន
លោក សាលើមសៃ គុំ ម៉ាស៊ីត នឹងចូលក្រាបបង្គំគាល់ព្រះមហាក្សត្រខ្មែរ ព្រះករុណា ព្រះបាទសម្តេច ព្រះបរមនាថ
នរោត្តម សីហមុន។ប្រភព៖VIM
http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3395