ត្រឡប់ក្រោយ

ភរិយា​មន្ដ្រី​សិទ្ធិ​មនុស្ស​អា​ដ​ហុ​ក​ដាក់​ញត្តិ​ថ្វាយ​ព្រះមហាក្សត្រ​សុំ​លើកលែងទោស​ប្ដី​របស់​ពួក​គាត់​

 

​​ភ្នំពេញ​៖​ភរិយា​មន្ដ្រី​នៃ​សមាគម​ការពារ​សិទ្ធិ​មនុស្ស​ អា​ដ​ហុ​ក​ និង​អគ្គលេខាធិការ​រង​ គ​.​ជ​.​ប​ នៅ​ព្រឹក​ថ្ងៃ​អង្គារិ៍​ នេះ​ បាន​ថ្វាយ​ញត្តិ​ទៅ​ខុទ្ទកាល័យ​ព្រះមហាក្សត្រ​ និង​ទីស្ដីការគណៈរដ្ឋមន្ដ្រី​ ដើម្បី​សុំ​ឱ្យ​ព្រះ​អង្គ​ជួយ​អន្ដរាគមន៍​លើកលែងទោស​ ឬ​ក៏​ដោះ​លែង​ស្វាមី​របស់​ពួក​គេ​ ដែល​បាន​ឃុំខ្លួន​ក្នុង​សំណុំរឿង​មួយ​ដែល​គេ​ហៅ​ថា​ ជា​រឿង​នយោបាយ​។​

​អ្នករាយការណ៍​ព័ត៌មាន​របស់​វិទ្យុ​ស្ដ្រី​ បាន​រាយការណ៍​ថា​ ស្ដ្រី​ទាំង​៥​នោះ​ រួម​មាន​ភរិយា​ លោក​ ណៃ​ វង់​ដា​ លោក​ នី​ សុខា​ លោក​ នី​ ចរិយា​ លោក​ យី​ សុខសាន្ដ​ និង​កូនស្រី​ លោកស្រី​ លឹ​ម​ មុន្នី​ ។​ ពួក​គាត់​បាន​យក​ញត្តិ​ទៅ​ដាក់​គណៈរដ្ឋ      មន្ដ្រី​ និង​ទៅ​ខុទ្ទកាល័យ​ព្រះ​បរមរាជវាំង​។​ប្រភព៖វិទ្យុ​ស្ដ្រី

http://wmc.org.kh/archives/36593

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា