មន្រ្តីអ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជាបានលើកឡើងឱ្យដឹងថា ប្រសិនណាបើអាមេរិកពិតជាចង់ឱ្យទំនាក់ទំនងរវាងកម្ពុជា
និងខ្លួនមា នភាពល្អប្រសើរជាងនេះ សហរដ្ឋអាមេរិកក្រោមការដឹកនាំដោយរដ្ឋបាលថ្មីរបស់លោក ដូណាល់ ត្រាំ ត្រូវតែ
លុបចោលបំណុលដែលកម្ពុជាជំពាក់នៅក្នុងសម័យសាធារណរដ្ឋខ្មែរ។លោក ផៃ ស៊ីផាន បានបញ្ជាក់ថា ការពិសោធន៍ដ៏អាក្រក់របស់មនុស្សជាតិ រួមទាំងការទទួលស្គាល់ផងដែរ របស់
ប្រធានាធិបតីសហរដ្ឋអាមេរិកទី៤៥ ដូណាល់ ត្រាំ ចំពោះគោលនយោបាយបរទេសរបស់សហរដ្ឋអាមេរិក ក្នុងការជ្រៀត
ជ្រែក ដែលធ្វើឲ្យបាត់បង់ស្ថេរភាព និងសន្តិភាពរបស់ប្រជាជាតិដទៃ ហើយលោកសន្យាប្រាប់ពិភពលោកថានឹងបញ្ឈប់
គោលនយោបាយនេះ។ លោកបន្តថា ការលុបបំណុលនេះ គឺជាផ្នែកសីលធម៌មួយរបស់សហរដ្ឋអាមេរិកចំពោះកម្ពុជា
ដែលបានលើកឡើងដោយលោកនាយក រដ្ឋមន្រ្តី ហ៊ុន សែន ហើយក៏ជាការផ្សះផ្សារផ្លូវចិត្តដល់ជនរងគ្រោះដោយ
សង្គ្រាម និងក៏ជាដំណើរការមនុស្សធម៌ពង្រឹងបន្ថែមនូវទំនុកចិត្តទំនាក់ទំនងល្អ រួមជាមួយសហប្រតិបត្តិការរវាង
សហរដ្ឋអាមេរិក និងកម្ពុជា។ ប្រភព៖VIM
http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=3399