គ.ជ.ប ប្រកាសរក្សាទុកអ្នកដែលគេសង្ស័យថា ជាជនជាតិវៀតណាមស្ទើរទាំងអស់ក្នុងបញ្ជីបោះឆ្នោតដំបូងដដែល ខណៈគណបក្សប្រឆាំងប្តឹងចោទថា អ្នកទាំងនោះជាជនជាតិវៀតណាមប្រើប្រាស់ឯកសារមិនស្របច្បាប់ ដើម្បីបានបោះឆ្នោតជ្រើសរើសមេដឹកនាំជំនួសខ្មែរ។មន្ត្រីរបស់គណបក្សសង្គ្រោះជាតិអះអាងថាគិតត្រឹមថ្ងៃទី២០ ខែមករា ពួកគេបានប្តឹងជំទាស់ទៅ គ.ជ.ប ឲ្យលុបឈ្មោះជនជាតិវៀតណាមប្រមាណជាង២ពាន់នាក់ចេញពីបញ្ជីបោះឆ្នោតវិញ ដោយអះអាងថាអ្នកទាំងនោះប្រើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរទៅចុះឈ្មោះបោះឆ្នោតមិនបានបំពេញលក្ខខណ្ឌចូលសញ្ជាតិខ្មែរត្រឹមត្រូវ។ប៉ុន្តែសម្រាប់អ្នកនាំពាក្យ គ.ជ.ប លោក ហង្ស ពុទ្ធា វិញឲ្យVODដឹងថា ការដោះស្រាយបណ្តឹងមានរយៈពេល៨ថ្ងៃមកនេះ គ.ជ.ប សម្រេចរក្សាទុកឈ្មោះចុងចម្លើយជាង២ពាន់នាក់ ក្នុងបញ្ជីបោះឆ្នោតដំបូងដដែល ដោយថា អ្នកទាំងនោះមានអត្តសញ្ញាណប័ណ្ណគំរូថ្មីមានលក្ខខណ្ឌគ្រប់គ្រាន់ស្របតាមច្បាប់។ប្រភព៖VOD
http://vodhotnews.com/24/01/2017/officials-claim-that-the-request-to-remove-vietnam-from-the-list/