ត្រឡប់ក្រោយ

សង្គមស៊ីវិលទទូចឲ្យគណបក្សបង្កើតគោលនយោបាយយុវជនច្បាស់លាស់

 

អ្នកជំនាញមកពីអង្គការសង្គមស៊ីវិលបានទទូចឲ្យគណបក្សទាំងអស់ បង្កើតគោលនយោបាយច្បាស់​លាស់សម្រាប់យុវជន ដើម្បីឲ្យពួកគេអាចចូលរួមក្នុងការសម្រេចចិត្តនៅថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ។នៅក្នុងកិច្ចពិភាក្សាមួយស្ដីអំពី “កូតាយុវជនសម្រាប់ការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ ឆ្នាំ២០១៧” នៅថ្ងៃអង្គារនេះ ក្រុមអ្នកជំនាញបានលើកឡើងដូចគ្នាថា ការចូលរួមរបស់យុវជនកាន់តែច្រើន នឹងធ្វើឲ្យមានផ្លាស់ប្ដូរផ្នែកគោលនយោបាយថ្នាក់ជាតិ និងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ។ ប៉ុន្ដែពួកគេបានសំដែងក្ដីបារម្ភអំពីចំនួនយុវជនដែលបានចូលបម្រើការនៅថ្នាក់មូលដ្ឋាន​និងថ្នាក់ជាតិថា នៅមានកម្រិតទាបនៅឡើយ ដោយថា ពេលខ្លះយុវជនត្រូវបានអ្នកនយោបាយប្រើប្រាស់ជាឈ្នាន់ ដើម្បីទទួលបានសំឡេង នៅពេលបោះឆ្នោតប៉ុណ្ណោះ។ប្រភព៖VOD

http://vodhotnews.com/24/01/2017/youth-movement-will-change-national-policies-ahead-of-general-election/

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា