ត្រឡប់ក្រោយ

តុលាការ​កំពូល ​សម្រេច​ឃុំ​ខ្លួន ​លោក​ស្រី​ ទេព​ វន្នី​ ក្នុង​ពន្ធនាគារ​ដដែល​

 

ភ្នំពេញ​: លោក​ស្រី​ គិម​ សត្ថាវី​ ប្រធាន​ក្រុមប្រឹក្សា​ជំនុំជម្រះ ​តុលាការ​កំពូល​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែ​មករា​នេះ​ សម្រេច​បន្ត​ឃុំ​ខ្លួនលោក​ស្រី​ ទេព​ វន្នី​ តំណាង​សហគមន៍​បឹងកក់​ ក្នុង​ពន្ធនាគារ​ ដដែល​ ដោយ​ទុក​លទ្ធភាព​ ឲ្យ​សាលា​ដំបូង ​រាជធានី​ភ្នំពេញ​ បន្ត​នីតិវិធី​ ។​ លោក​ស្រី​ចៅក្រម​ យល់​ឃើញ​ថា​ សំណុំ​រឿង​នេះ​បាន​បញ្ជូន​ ទៅ​ជំនុំជម្រះ​ហើយ​ ដូច្នេះ​គម្បី​រក្សា​ទុក​ ជនជាប់ចោទ​ ក្នុង​ពន្ធនាគារ​ ដដែល​ ។ លោក​ស្រី​ ទេព​ វន្នី​ ជាប់​ចោទ​ពី​បទ​ហិ​ង្សា ដោយចេតនា មានស្ថានទម្ងន់ទោស  ប្រព្រឹត្តនៅក្បែរវិមានឯករាជ្យ សង្កាត់ ទន្លេបាសាក់ ខណ្ឌ ដូនពេញ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៣ ខែ មិនា ឆ្នាំ ២០១៣ តាមមាត្រា ២១៨ នៃក្រមព្រហ្មទណ្ឌ នៅក្នុងសំណុំរឿង ព្រហ្មទណ្ឌលេខ ៩៥៦ ចុះថ្ងៃទី ២៦ មិនា ២០១៣ ។ប្រភព៖ដើមអម្ពិលhttp://www.dap-news.com/kh/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%80%E1%9F%92%E1%9E%93%E1%9E%BB%E1%9E%84%E1%9E%94%E1%9F%92%E1%9E%9A%E1%9E%91%E1%9F%81%E1%9E%9F/27494.html#sthash.dBHjwNPN.dpuf

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា