ត្រឡប់ក្រោយ

ពុករលួយ៖ កម្ពុជាមានចំណាត់ថ្នាក់ទី១៥៦ ក្នុងចំណោម១៧៦ប្រទេស

 

របាយការណ៍សកលទាក់ទងនឹងសន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ (The Corruption Perceptions Index ) ដែលផ្សាយដោយអង្គការតម្លាភាពអន្តរជាតិនៅថ្ងៃនេះ បានបង្ហាញឲ្យឃើញថា កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៥៦ ក្នុងចំណោម១៧៦ប្រទេស ស្មើសាធារណៈរដ្ឋកុងហ្គោ និងអ៊ូបេគីស្ថាន។ កាលពីឆ្នាំ២០១៥ កម្ពុជាស្ថិតក្នុងចំណាត់ថ្នាក់ទី១៥០ ក្នុងចំណោម១៦៨ ប្រទេស ស្មើប៊ូរុងឌី និងស៊ីមបាវ៉េ  និងឆ្នាំ២០១៤ ស្ថិតក្នុងចំណាត់ថ្នាក់ទី១៥៦ ស្មើមីយ៉ាន់ម៉ា និងស៊ីមបាវ៉េក្នុងចំណោម១៧៥ប្រ​ទេស។កម្ពុជាទទួលបាន២១ ពិន្ទុ សម្រាប់សន្ទស្សន៍នៃការយល់ឃើញពីអំពើពុករលួយ ឆ្នាំ២០១៦។ ពិន្ទុនេះមិនមានការផ្លាស់ប្ដូរនោះទេ ក្នុងរយៈពេល៣ឆ្នាំចុងក្រោយនេះ ដែលបង្ហាញថា កម្ពុជានៅតែជាប្រទេសដែលមានកម្រិតអំពើពុករលួយខ្ពស់ ហើយនៅតែឈរក្នុងចំណាត់ថ្នាក់ទាបបំផុតក្នុងចំណោមប្រទេសជាសមាជិកអាស៊ាន និងចំណាត់ថ្នាក់ទាបទី៣ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិច។ប្រភព៖ថ្មីៗ

https://thmeythmey.com/?page=detail&ctype=article&id=48832&lg=kh

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា