ត្រឡប់ក្រោយ

តុលាការជាន់ខ្ពស់ច្រានចោលបណ្តឹងសាទុក្ខ​ដែលប្តឹងដោយមន្ត្រី​បក្ស​ប្រឆំាង​និងសកម្មជន​

 

តុលាការជាន់ខ្ពស់​​បានប្រកាសសាលដីកាច្រានចោលបណ្តឹងសាទុក្ខរបស់មេធាវីការពារក្តីឲ្យមន្ត្រីជាន់ខ្ពស់​បក្សប្រឆំាងមួយនាក់​និងសកម្មជន៤នាក់ ដែល​បានប្តឹង​​បដិសេធការសម្រេចរបស់​សាលា​ដំបូង​កាល​ពីឆ្នាំ​២០១៥ លើសំណុំ​រឿងការតវ៉ានៅជិតទីលានប្រជាធិបតេយ្យ។អ្នកទំាង៥នាក់​នោះ រួមមាន លោក មាជ សុវណ្ណារ៉ា លោក អ៊ុក ពេជ្យសំណាង លោក ទេព ណារិន លោក សាន សីហាក់ និងលោក​ អាន បឋម។ប្រធាន​ក្រុ​ម​ប្រឹក្សា​ជំនុំជម្រះ​តុលាការ​កំពូល​ លោក​ សឹង​ បញ្ញា​វុឌ្ឈ​ នៅ​ព្រឹក​ថ្ងៃ​ទី​២៥​ ខែមករា​ ឆ្នាំ​២០១៧​ បានប្រកាសសាលដីកាដោយច្រានចោល​បណ្តឹងរបស់មេធាវីការពារក្តីឲ្យមន្ត្រីជាន់ខ្ពស់បក្សប្រឆំាង និ​ងសកម្ម​ជន ដែល​បានប្តឹង​​បដិសេធការសម្រេចរបស់​សាលា​ដំបូង​(បណ្តឹងសាលាទុក្ខសុំមោឃភាព​នីតិវិធី​សាលា​ដំបូង​​)កាល​ពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ​២០១៥ ខណៈ​សំណុំ​រឿងនេះកំពុង​ស្ថិតក្នុង​ចំណាត់​ការ​របស់​សាលា​ឧទ្ធរណ៍។ប្រភព៖VOD

http://vodhotnews.com/25/01/2017/court-rejects-appeal-for-annulment-proceedings-against-party-officials-activists/

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា