ត្រឡប់ក្រោយ

កម្ពុជា-ឡាវ​ ​ឯកភាព​គ្នា​នឹង​ចុះ​វាស់​ព្រំដែន​លើ​ដី​ ជាក់ស្ដែង​ឆាប់ៗ​នេះ

 

ភ្នំពេញ: មន្ត្រី​ជំនាញ​ព្រំដែន​នៃ​គណៈកម្មការ​ចម្រុះ​ព្រំដែន​ កម្ពុជា-ឡាវ​ កាលពី​ម្សិលមិញ​ បាន​បើក​កិច្ចប្រជុំ​វិសាមញ្ញ​នៅ​ទីស្ដីការ​គណៈរដ្ឋមន្ត្រី​ក្នុង​ទីក្រុង​ភ្នំពេញ​ដើម្បី​បន្ត​រក​ដំណោះស្រាយ​ព្រំដែន​ដែល​ភាគី​ទាំង​ពីរ​នៅ​ខ្វែង​គំនិត​គ្នា​ដែល​មិន​ទាន់​អាច​ដំណើរការ​ទៅ​មុខ​បាន​ក្នុង​ការ​បោះ​បង្គោល​ដែល​នៅ​សល់​ ២៤ បង្គោល។កិច្ចប្រជុំ​វិសាមញ្ញ​រវាង​ភាគី​ទាំង​ពីរ​ធ្វើ​ឡើង​ក្នុង​ដំណើរ​ទស្សនកិច្ច​របស់​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​ឡាវ លោក សាលើមសៃ គុំម៉ាស៊ីត ដែល​ដឹកនាំ​ប្រតិភូ​មក​ដល់​កម្ពុជា​កាលពី​ថ្ងៃ​ទី ២៣ ខែ​មករា​ដល់​ថ្ងៃ​ម្សិលមិញ​ដែល​បាន​ជួប​លោក ហ៊ុន សែន នាយក​រដ្ឋមន្ត្រី និង​លោក​ ប្រាក់ សុខុន រដ្ឋមន្ត្រី​ការបរទេស​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​ដើម្បី​ពង្រឹង​បន្ថែម​នូវ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី និង​ជំរុញ​រក​ដំណោះស្រាយ​ព្រំដែន​ដែល​នៅ​ខ្វែង​គំនិត​គ្នា កិច្ចសហប្រតិបត្តិ​ប្រយុទ្ធ​ប្រឆាំង​ការ​រត់ពន្ធ​គ្រឿងញៀន និង​ជួញដូរ​មនុស្ស។ប្រភព៖ភ្នំពេញប៉ុស្ដិ៍

http://www.postkhmer.com/%E1%9E%96%E1%9F%90%E1%9E%8F%E1%9F%8C%E1%9E%98%E1%9E%B6%E1%9E%93%E1%9E%87%E1%9E%B6%E1%9E%8F%E1%9E%B7/%E1%9E%80%E1%9E%98%E1%9F%92%E1%9E%96%E1%9E%BB%E1%9E%87%E1%9E%B6-%E1%9E%A1%E1%9E%B6%E1%9E%9C-%E1%9E%AF%E1%9E%80%E1%9E%97%E1%9E%B6%E1%9E%96%E1%9E%82%E1%9F%92%E1%9E%93%E1%9E%B6%E1%9E%93%E1%9E%B9%E1%9E%84%E1%9E%85%E1%9E%BB%E1%9F%87%E1%9E%9C%E1%9E%B6%E1%9E%9F%E1%9F%8B%E1%9E%96%E1%9F%92%E1%9E%9A%E1%9F%86%E1%9E%8A%E1%9F%82%E1%9E%93%E1%9E%9B%E1%9E%BE%E1%9E%8A%E1%9E%B8-%E1%9E%87%E1%9E%B6%E1%9E%80%E1%9F%8B%E1%9E%9F%E1%9F%92%E1%9E%8A%E1%9F%82%E1%9E%84%E1%9E%86%E1%9E%B6%E1%9E%94%E1%9F%8B%E1%9F%97%E1%9E%93%E1%9F%81%E1%9F%87

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា