ត្រឡប់ក្រោយ

បណ្ដឹង​ប្រឆាំង​ប្រធាន​គណបក្ស​សង្គ្រោះជាតិ លោក សម រង្ស៊ី នៅ​តុលាការ

 

រហូត​មក​ដល់​ពេល​នេះ ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក សម រង្ស៊ី ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ហាម​មិន​ឲ្យ​វិល​ចូល​ស្រុក កំពុង​ជាប់​បណ្ដឹង​សរុប​នៅ​ក្នុង​តុលាការ​កម្ពុជា​ចំនួន ៧​ករណី។បណ្ដឹង​ទាំងនោះ​រួម​មាន បណ្ដឹង​បរិហារ​កេរ្តិ៍​លោក ហោ ណាំហុង ឧបនាយករដ្ឋមន្ត្រី ជា​សាធារណៈ និង​ញុះញង់​ឲ្យ​មាន​ការ​រើសអើង បន្ទាប់​ពី​លោក សម រង្ស៊ី ធ្វើ​អត្ថាធិប្បាយ​ជា​ចំហ​ប្រាប់​ក្រុម​អ្នក​កាសែត​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០០៨ នា​សារមន្ទីរ​ជើងឯក ថា លោក ហោ ណាំហុង ជា​​អតីត​មេ​គុក​បឹងត្របែក។បណ្ដឹង​ទី​២ ពី​បទ​បរិហារ​កេរ្តិ៍ លោក ហេង សំរិន។ កាល​ពី​ថ្ងៃ​ទី​២៨ ខែ​កក្កដា ឆ្នាំ​២០១៦ លោក រស់ ពិសិដ្ឋ ចៅក្រម​ជំនុំ​ជម្រះ បាន​សម្រេច​ផ្ដន្ទាទោស​ពិន័យ​ជា​ប្រាក់​លើ​លោក សម រង្ស៉ី ចំនួន ១០​លាន​រៀល​ចូល​ថវិកា​រដ្ឋ និង​សង​សំណង​ជំងឺ​ចិត្ត​លោក ហេង សំរិន ចំនួន ១៥០​លាន​រៀល​ពី​បទ​បរិហារ​កេរ្តិ៍​ជា​សាធារណៈ តាម​មាត្រា​៣០៥ នៃ​ក្រម​ព្រហ្មទណ្ឌ។ប្រភព៖RFA

http://www.rfa.org/khmer/news/politics/Rainsy-sue-at-Phnompenh-court-01262017004802.html

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា