ត្រឡប់ក្រោយ

លោ​ក​ ​ហុង​ ​លី​ម​ ហៅ​កា​រ​ដំ​ឡើង​ឋា​នៈដ​ល់​​អ្ន​ក​វា​យ​តំណា​ង​​រា​ស្រ្ត​ពី​រ​ដ្ឋា​ភិ​​បាល​លោ​ក​ ​ហ៊ុ​​ន ​សែ​ន​ ​​ថា ​ជា​​ទ​ង្វើតិ​​រ​ច្ឆាន​​​​

 

សមាជិកព្រឹទ្ធសភាប្រចាំរដ្ឋ វិកតូរ៉ីយ៉ា នៅប្រទេសអូស្រ្តាលីដែលបានហៅរបបដឹកនាំរបស់លោក ហ៊ុន សែក កាលពីពាក់
កណ្ដាលឆ្នាំ២០១៦ ថា ជារបបដឹកនាំបែបតិរច្ឆាននោះនៅបន្តហៅការដឹកនាំរបស់លោក ហ៊ុន សែន រហូតមកទល់នឹង
ពេលនេះថា គ្មានការរីកចម្រើន ។នៅក្នុងវីដេអូឃ្លីបថ្លែងពីក្រៅប្រទេសដែលលោក សម រង្ស៊ី យកមកបង្ហោះលើហ្វេសប៊ុករបស់លោកកាលពីថ្ងៃទី២៩ មករា នេះ លោក ហុង លីម បានហៅការដំឡើងឋានៈដល់ក្រុមកងអង្គរក្សរបស់លោក ហ៊ុនសែនដែលវាយតំណាងរាស្រ្តរបស់គណបក្សប្រឆាំងចំនួន២រូបស្ទើរនឹងបាត់បង់ជីវិតកន្លងមកពីថ្នាក់ពីវរសេនីយ៍ឯកទៅជាឧត្តមសេនីយ៍ត្រី និងពីវរសេនីយ៍ទោ ទៅវរសេនីយ៍ឯក  ថា ហាក់ដូចជាទង្វើដែលកំពុងលើកតម្កើងវប្បធម៌ហិង្សារនៅក្នុងសង្គម ។ លើសពីនេះទៀតលោក ហុង លីម ថាទង្វើរបស់រដ្ឋាភិបាលបែបនេះ គឺប្រៀបដូចជាទង្វើតិរច្ឆានដែរ ៖ « ឡើងបុណ្យឡើងសក្ដិទៀតបើសិនជាវ៉ៃតំណាងរាស្រ្ត ហ៊ីអានេះគឺថា គិតមើលទៅ បើមិនតិរច្ឆាន គឺថាហិណយោគហ្មង » ។ប្រភព៖VIM

http://www.imnsj.org/?p_peasa=kh&p_tumpor=social-news&p_laikreang=3431

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា