ត្រឡប់ក្រោយ

លោក ហ៊ុន សែន បន្ត​លើក​ឡើង​ពី​សារ​សំខាន់​នៃ​សន្តិភាព

 

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន កាល​ពី​ល្ងាច​ថ្ងៃ​ម្សិល​មិញ​នេះ បន្ត​លើក​ឡើង​​ពី​សារ​សំខាន់​នៃ​សន្តិភាព​សម្រាប់​ប្រទេស​កម្ពុជា ដោយ​ថា លោក​សប្បាយ​រីក​រាយ​ដែល​បាន​ចូល​រួម​ចំណែករំដោះ​ប្រជាជន​ចេញ​ពី​របប​ ប៉ុល ពត និង​ដឹកនាំ​ប្រទេស​ចេញ​ពី​សង្គ្រាម​ទៅ​រក​សន្តិភាព។នៅ​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​រំលឹក​ឡើង​វិញ​ពី​សង្គ្រាម​នៅ​ក្នុង​ប្រទេស​កម្ពុជា កាល​ពី​អតីត​កាល ដោយ​លោក​ថា ប្រជាជន​កម្ពុជា​មិន​ត្រឹមតែ​គ្មាន​មធ្យោបាយ​ធ្វើ​ដំណើរ​ និង​ផ្លូវ​ជួប​ការ​លំបាក​ប៉ុណ្ណោះ​ទេ ប៉ុន្តែ ពលរដ្ឋក​ម្ពុជា​ក៏​បាន​រង​គ្រោះ​ដោយសារ​ការ​វាយ​ប្រហារ​អំឡុង​ពេល​ធ្វើ​ដំណើរ​​ផង​ដែរ។ប្រភព៖VOD

http://vodhotnews.com/29/01/2017/pm-hun-sen-continues-praise-the-importance-of-peace/

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា