ត្រឡប់ក្រោយ

អង្គការ​សង្គម​ស៊ីវិល​៤៨​អំពាវនាវ​ឲ្យ​សាលាឧទ្ធរណ៍​បដិសេធ​ការ​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន​៣​រូប

 

………………..

អង្គការ​សង្គម​ស៊ីវិល​ចំនួន​៤៨ បាន​ចេញ​សេចក្ដី​ថ្លែងការណ៍​រួម អំពាវនាវ​ឲ្យ​សាលាឧទ្ធរណ៍​បដិសេធ​ការ​ផ្ដន្ទាទោស​សកម្មជន​បរិស្ថាន ៣​រូប ខណៈ​ដែល​សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា។ ការ​អំពាវនាវ​នេះ បន្ទាប់​ពី​ពួកគេ​យល់​ថា សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​កោះកុង ពុំ​ត្រឹមត្រូវ។អង្គការ​សង្គម​ស៊ីវិល សមាគម និង​សហគមន៍​មាន​ទំនាស់​ដីធ្លី​ចំនួន ៤៨ អំពាវនាវ​ឲ្យ​សាលាឧទ្ធរណ៍​បដិសេធ​សេចក្ដី​សម្រេច​របស់​សាលាដំបូង​ខេត្ត​កោះកុង ដែល​ផ្ដន្ទាទោស​សកម្មជន​ការពារ​បរិស្ថាន​នៃ​អង្គការ​មាតា​ធម្មជាតិ ៣​រូប រួម​មាន​លោក សាន់ ម៉ាឡា លោក ទ្រី សុវីគា និង​លោក ស៊ីម សំណាង។ការ​អំពាវនាវ​នេះ ធ្វើ​ឡើង​តាម​រយៈ​សេចក្ដី​ថ្លែងការណ៍​រួម​មួយ ចេញ​ផ្សាយ​នៅ​ថ្ងៃ​ទី​២៩ ខែ​មករា ស្រប​ពេល​ដែល​សាលាឧទ្ធរណ៍​គ្រោង​បើក​សវនាការ​លើ​សំណុំរឿង​អ្នក​ទាំង​៣ នៅ​ថ្ងៃ​ទី​៣១ ខែ​មករា ខាង​មុខ។

……………

ប្រភព៖RFA

http://www.rfa.org/khmer/news/law/call-on-appeal-court-to-overturn-conviction-of-3environment-activists-01292017020411.html

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា