ត្រឡប់ក្រោយ

CNRP ថា​ថ្ងៃ​នេះ​ត្រូវ​ប្រជុំ​ពី​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​ការពារ​ជាតិ​ទៅ​សួរ

 

................

នៅក្នុង​កិច្ចប្រជុំ​ប្រចាំ​ខែ​នៅ​រសៀល​ថ្ងៃ​ចន្ទ​នេះ​គណបក្ស​សង្គ្រោះ​ជាតិ​ថា​នឹង​ពិភាក្សា​អំពី​ការ​កោះ​ហៅ​រដ្ឋមន្ត្រី​​ក្រសួង​ការពារ​ជាតិ​ទៅ​បំភ្លឺ​នៅ​រដ្ឋសភា​ពី​ករណី​ដំឡើង​ឋាន​ន្តរស័ក្ដិ​ដល់​ក្រុម​អង្គរក្ស​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ដែល​បាន​វាយ​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ​​ ៣ នាក់​កាលពី​ខែ​តុលា ឆ្នាំ​ ២០១៥ ​ខណៈ​ដែល​មជ្ឈដ្ឋាន​ជាច្រើន​ថា​ការ​ដំឡើង​ឋានន្តរស័ក្តិ​នេះ​ជា​រឿង​មិន​សម​ហេតុផល​​។លោក​ ហូរ វ៉ាន់ ​ប្រធាន​គណៈកម្មការ​អង្កេត​បោស​សម្អាត​ និង​ប្រឆាំង​អំពើ​ពុករលួយ​នៃ​រដ្ឋសភា​បាន​ថ្លែង​តាមរយៈ​ទូរស័ព្ទ​កាលពី​ថ្ងៃ​ម្សិលមិញ​ថា៖ «នៅ​ថ្ងៃ​ទី​ ៣០ ​មករា​វេលា​ម៉ោង​ ២:៣០ ​រសៀល​នៅ​ពេល​ដែល​យើង​ជួប​ប្រជុំ​ខ្ញុំ​នឹង​លើក​ពី​បញ្ហា​នេះ​ដើម្បី​ពិភាក្សា​ជាមួយ​គ្នា...ហើយ​យើង​ត្រូវ​សួរ​គ្នា​ថា តើ​យើង​គួរ​កោះ​ហៅ​គាត់​ឬ​ក៏​អត់​ហើយ​នៅ​ពេល​ដែល​យើង​កោះ​ហៅ​គាត់​ តើ​ផ្អែក​ទៅ​លើ​ហេតុផល​អ្វី​ខ្លះ»។

................

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/J7yQoT

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា