ត្រឡប់ក្រោយ

រដ្ឋសភា​នឹង​បើក​កិច្ច​ប្រជុំ​ធ្វើ​វិសោធនកម្ម​លុប​ចោល​ប្រធាន​ភាគតិច​នៅ​ថ្ងៃ​ទី​៣១​មករា

 

​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ មករានេះ រដ្ឋសភាបាន ​បើក​កិច្ច​ប្រជុំ ដើម្បី​ធ្វើ​វិសោធនកម្ម​លុប​ចោល​ប្រធាន​ក្រុម​ភាគតិច​នៅ​រដ្ឋសភា។ សេចក្តី​ជូន​ដំណឹង​របស់​អគ្គលេខាធិការដ្ឋាន​រដ្ឋសភា ឲ្យ​ដឹង​ថា កិច្ច​ប្រជុំ​នេះ​នឹង​មាន​ការ​ចូលរួម​ពី​ប្រធាន​រដ្ឋសភា លោក ហេង សំរិន ដើម្បី​ពិភាក្សា និង​អនុម័ត​សេចក្តី​ព្រាង​ស្នើ​វិសោធនកម្ម​ជំពូក ១២​ថ្មី ប្រការ ៤៨​ថ្មី (បី) នៃ​បទបញ្ជា​ផ្ទៃក្នុង​នៃ​រដ្ឋសភា ដែល​អាច​ឈាន​ដល់​ការ​លុប​ចោល​តួនាទី​ប្រធាន​ក្រុម​តំណាងរាស្ត្រ​នៃ​គណបក្ស​នយោបាយ​ក្រៅ​រដ្ឋាភិបាល ឬ​ហៅ​ថា​ប្រធាន​ក្រុម​មតិ​ភាគតិច​នៅ​រដ្ឋសភា មាន​ឋានៈ​ស្មើ​នាយក​រដ្ឋមន្ត្រី ដែល​បច្ចុប្បន្ន​ជា​មុខ​តំណែង​របស់​លោក កឹម សុខា ប្រធាន​ស្តីទី​គណបក្ស​សង្គ្រោះ​ជាតិ។

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា