ត្រឡប់ក្រោយ

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ៖​ CNRP កុំប្រើពាក្យថា សភាទឹកកន្លះក្អម ទៀតប្រយ័ត្នអស់ប្រាក់ខែ

 

.................

ភ្នំពេញ ៖ លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានថ្លែងថា តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិ(CNRP)ប្រសិនបើនៅតែប្រើពាក្យសំដីថាសភាទឹកកន្លះក្អមទៀតប្រយ័ត្នអស់ប្រាក់ខែ។ លោក ហ៊ុន សែន បានថ្លែងព្រឹកថ្ងៃទី៣១ ខែ មករាឆ្នាំ២០១៧ ក្នុង ឱកាសអញ្ជើញ ចូលរួមប្រជុំវិសាមញ្ញ ពិនិត្យ និងពិភាក្សាធ្វើវិសោធនកម្មប្រការ ៤៨ថ្មី(បី) បទបញ្ជាផ្ទៃក្នុងរដ្ឋសភា ថា កាលពីបោះឆ្នោតបញ្ចប់សភា បានបើកសម័យប្រជុំក្រោមអធិបតីភាព ដ៏ខ្ពស់ខ្ពង់របស់ព្រះមហាក្សត្រ ក្រុមតំណាងរាស្រ្តប្រឆាំង មិនព្រមមក ប្រជុំនោះទេ ដោយនាំគ្នាទៅស្បថស្បែនៅសៀមរាប ហើយចោទសភាថាជាសភាមិនគ្រប់ទឹក សភាទឹកកន្លះក្អម។

..................

ប្រភព៖ដើមអម្ពិល

https://goo.gl/jRmVGY

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា