.................
ភ្នំពេញ ៖ អភិបាលក្រុមសមាជិក សភាគណបក្សសង្គ្រោះជាតិ (CNRP) លោក សុន ឆ័យ បានថ្លែងថា លោក មិនយល់ស្រប ចំពោះការលើកឡើង របស់លោក ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជានោះទេ។ លោក ហ៊ុន សែន នៅក្នុងការអនុម័យវិសោធនកម្មប្រការ៤៨ថ្មី(៣)នៅថ្ងៃទី៣១ ខែ មករា ឆ្នាំ២០១៧ នេះ បានថ្លែង ផ្ដាំផ្ញើទៅដល់សកម្មជន និងមន្រ្តីគណបក្សសង្រ្គោះជាតិ ដែលជាប់ពន្ធនាគារគ្រប់រូប ហើយត្រូវ បានលោក កឹម សុខា សន្យាជួយឲ្យបានចេញពីពន្ធនាគារ ត្រូវទៅទារពី លោក កឹម សុខា ទៅកុំមកទារ ពីខ្ញុំ លោក បានថ្លែងបញ្ជាក់ថា" អារឿងអ្នកដែលកឹម សុខា សន្យាថារួចពីគុកទៅទារកឹម សុខា ទៅកុំទារហ៊ុន សែន ព្រោះអ្នកឯងបានសន្យាជាមួយខ្ញុំថាបីថ្ងៃក្រោយអ្នកឯងនឹងធ្វើ! អ្នកឯងអត់បានធ្វើតាមការ សន្យាខ្ញុំក៏ មិនធ្វើអ្វីទាំងអស់ ។
.................
ប្រភព៖ដើមអម្ពិល