ត្រឡប់ក្រោយ

ក្រុមប្រឹក្សា​ធម្មនុញ្ញ​តម្កល់​​ឈ្មោះ​ជនជាតិ​ វៀតណាម​​ ក្នុង​បញ្ជី​បោះឆ្នោត

 

.......................

ភ្នំពេញៈ នៅ​ទីបំផុត​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​សម្រេច​ដូច​ទៅ​នឹង​សេចក្តី​សម្រេច​របស់​ គជប ក្នុង​ការ​រក្សា​ឈ្មោះ​ជនជាតិ​វៀតណាម​​ដែល​និយាយ​ខ្មែរ​មិន​ច្បាស់​នៅ​ក្នុង​បញ្ជី​បោះឆ្នោត​ដំបូង​ដោយ​សំអាង​ថា​ពួកគេ​មាន​ឯកសារ​គ្រប់គ្រាន់ បន្ទាប់ពី​ស្ថាប័ន​កំពូល​មួយ​នេះ​ចាប់ផ្តើម​បើក​សវនាកា​ដោះស្រាយ​បណ្តឹង​ជា​លើក​ដំបូង​កាលពី​ម្សិលមិញ។

អ្នក​នាំពាក្យ​ក្រុមប្រឹក្សា​ធម្មនុញ្ញ​លោក អ៊ុត ឈន បាន​ប្រាប់​ភ្នំពេញ​ប៉ុស្តិ៍​ថា​ស្ថាប័ន​កំពូល​មួយ​នេះ​បាន​ទទួល​ពាក្យ​បណ្តឹង​ចំនួន ៦២ បណ្តឹង​ចាប់ពី​ថ្ងៃ​ទី ២២ ដល់ ថ្ងៃ​ទី ៣០ មករា​នេះ​ហើយ​គ្រោង​បញ្ចប់​សវនាការ​ជា​សាធារណៈ​នៅ​ថ្ងៃ​ទី ១១ ខែ​កុម្ភៈ។យ៉ាង​នេះ​ក្តី​ លោក​ថា ​ថ្ងៃ​ដំបូង ​ក្រុម​ប្រឹក្សា​ធម្មនុញ្ញ​បាន​​ដោះស្រាយ​បាន​ពីរ​បណ្តឹង​ហើយ​សម្រេច​រក្សា​ឈ្មោះ ៦២ នាក់​ដូច​ការ​សម្រេច​របស់ គជប។

.......................

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

 

https://goo.gl/VGUHgd

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា