ស្ថាបនិកបណ្ដាញព្រះសង្ឃឯករាជ្យ ព្រះតេជព្រះគុណ ប៊ុត ប៊ុនតិញ ជំរុញឲ្យស្ថាប័នមានសមត្ថកិច្ចការពារសុវត្ថិភាពព្រះកាយរបស់ព្រះអង្គ ដោយសារមានមន្ត្រីនគរបាលខេត្តចំនួន ៦នាក់ បាននាំគ្នាទៅគំរាមអ្នកស្រុកវ៉ារិន និងអ្នកស្រុកអង្គរធំ កាលពីថ្ងៃទី២៩ ខែមករា។ព្រះអង្គមានថេរដីកាថា ក្រុមប៉ូលិសទាំងនោះបានហាមមិនអោយពលរដ្ឋ ឬព្រះសង្ឃដទៃទៀតចូលរួមស្ដាប់ការថ្លែងរបស់ព្រះអង្គទាក់ទិននឹងបញ្ហាព្រៃឈើ បញ្ហាបោះឆ្នោត និងបញ្ហាសង្គមផ្សេងៗទៀតនោះឡើយ។ព្រះតេជព្រះគុណអះអាងថា សមត្ថកិច្ចព្រមាន បើមិនស្ដាប់តាមពួកគេទេ អាចនឹងមានគ្រោះថ្នក់ទាំងអស់គ្នា៖ «ប៉ូលិសតាម ៦នាក់ ឲ្យអាត្មាទៅម្សិលមិញ ល្ងាចម៉ោងប្រហែល ៥ ហ្នឹង ពេលអាត្មាចេញផុតពីព្រៃ ពេលនោះប៉ូលិសបានចូលទៅគំរាមនៅតំបន់ហ្នឹង ហើយប្រទាក់ក្រឡាគ្នា ព្រឹកឡើងគេឡើងទៅមើលម្ដងទៀត។ គេទៅតាមមើលដល់ស្រុកកំណើតរបស់អាត្មាដែរ គឺក្រុមប៉ូលិសឃុំហ្នឹង។ គេទៅគំរាមចំឈ្មោះអាត្មាហើយ គេហាម ប្រសិនបើអ្នកនៅនឹងព្រៃហ្នឹង ហ៊ានចូលរួមទៀត នោះនឹងមានគ្រោះថ្នាក់ហើយ»។
...........................
ប្រភព៖RFA
http://www.rfa.org/khmer/news/social-economy/ven-buntinh-fears-of-self-security-01302017230335.html