ត្រឡប់ក្រោយ

លោក ហ៊ុន សែន ថានឹងកែច្បាប់បិទផ្លូវលោក សម រង្ស៊ី មិនឲ្យធ្វើជាប្រធានបក្ស

 

.....................

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ព្រមានម្តងទៀតថា នឹងស្នើឲ្យតំណាងរាស្ត្ររបស់លោក ធ្វើវិសោធនកម្មច្បាប់ បិទផ្លូវកុំឲ្យមេ​បក្សប្រ​ឆាំ​ង លោក សម រង្ស៊ី អាចវិ​លចូលកម្ពុ​ជាវិញធ្វើ​ជាប្រធា​នគណ​​ប​ក្សស​ង្គ្រោះជាតិ។លោក សម រង្ស៊ី បាននីរទេសខ្លួនទៅក្រៅប្រទេសម្តងទៀត កាលពីចុងឆ្នាំ២០១៥ អំឡុងស្ថា​នការណ៍ន​យោបា​យ​តា​នតឹងនិងមានដីកាពីតុលាការចេញឲ្យតាមចាប់ខ្លួនលោកមកផ្តន្ទាទោស ទាក់ទិននឹងបណ្តឹងចាស់ ដែលប្តឹ​ងដោ​យមន្ត្រី​ជា​ន់ខ្ពស់គណបក្សប្រជាជនកម្ពុជា គឺលោក ហោ ណាំហុង។ក្នុងកិច្ចប្រជុំសភាពេញអង្គ ដែលគ្មានតំណាងរាស្ត្របក្សប្រឆាំងទាំងអស់ចូលរួម នាថ្ងៃទី៣១ខែមករានេះ លោក ហ៊ុន សែន ព្រមានធ្ងន់ៗដោយមិនបញ្ចេញឈ្មោះ តែទំនងជាសំដៅដល់លោក សម រង្ស៊ី ដែលកំពុងនីរទេសខ្លួនថា ដើម្បី​ឲ្យអស់សិទ្ធិ ធ្វើជាប្រធានបក្ស លោកថា តំណាងរាស្ត្រ ត្រូ​វធ្វើ​វិសោធនកម្មច្បាប់ ស្តីពី គណបក្សនយោយ។

.....................

ប្រភព៖VOD

http://vodhotnews.com/31/01/2017/hun-sen-said-the-law-blocked-sam-rainsy-from-politics/

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា