.............................
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅថ្ងៃពុធនេះបានចេញមុខប្រកាសថា លោកនឹងមិនអនុញ្ញាតឱ្យរដ្ឋមន្រ្តីចំនួន៣រូបចូល
ខ្លួនទៅ បំភ្លឺតាមសំណើរកោះហៅរបស់សមាជិកសភាមកពីគណបក្សប្រឆាំងនោះទេ ។ អ្នកទាំង៣រូបនេះក៏មានឈ្មោះ
របស់រដ្ឋមន្រ្តីក្រសួងការពារជាតិគឺលោក ទា បាញ់ ដែលតំណាងរាស្រ្តគណបក្សប្រឆាំងគ្រោងនឹងកោះហៅឱ្យឆ្លើយបំភ្លឺ
ករណីដំឡើងឋានៈដល់អ្នកវាយតំណាងរាស្រ្តដែរ ។ លោក ហ៊ុន សែន បានផ្ដល់បទសម្ភាសន៍ដល់សារព័ត៌មានក្នុងស្រុកគាំទ្រសកម្មភាពរបស់រដ្ឋាភិបាលនៅថ្ងៃពុធ ទី១កុម្ភៈ
នេះថា មូលហេតុដែលមិនបានអនុញ្ញាតឱ្យចូលទៅតាមការកោះហៅរបស់សមាជិកសភាគណបក្សប្រឆាំងយ៉ាងដូច្នេះ
ដោយសារតែគណបក្សប្រឆាំងទាំងនោះមិនបានគោរពច្បាប់ ។ លោក ហ៊ុន សែន បានបញ្ជាក់ថា បើចង់ឱ្យរដ្ឋមន្រ្តីទាំង
នោះចូលខ្លួនបំភ្លឺតាមការកោះហៅរបស់ខ្លួននោះ ដាច់ខាតអ្នកទាំងនោះត្រូវតែគោរពច្បាប់ខ្លួនឯងជាមុនសិន៖«៖ «ខ្ញុំ
មិនអនុញ្ញាតឲ្យទៅបំភ្លឺ នៅសភាទេ អ្នកឯងត្រូវគោរពច្បាប់ជាមុនសិន ចូលប្រជុំសភាសិន បើអ្នកឯងមិនគោរពច្បាប់
ផង ឲ្យគេចូលបំភ្លឺយ៉ាងមេច មិនឲ្យទៅទេ អ្នកឯងត្រូវគោរពច្បាប់សិន »។
..............................
ប្រភព៖VIM
http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=3447