.....................
អង្គការឃ្លាំមើលសេរីភាពក្នុងពិភពលោក ហ្វ្រ៊ីដឹម ហៅស៍ (Freedom House) ដែលមានមូលដ្ឋានក្នុងរដ្ឋធានីវ៉ាស៊ីនតោន (Washington) សហរដ្ឋអាមេរិក ចាត់ថា្នក់កម្ពុជា ថាជាប្រទេសដែលមិនមានសេរីភាពខាងសិទ្ធិនយោបាយ និងសេរីភាពពលរដ្ឋ។ មន្ត្រីរដ្ឋាភិបាលច្រានចោលរបាយការណ៍នេះ ហើយថា ហ្វ្រ៊ីដឹម ហៅស៍ ប្រឌិតរឿងនេះឡើងដើម្បីវាយប្រហាររដ្ឋាភិបាលកម្ពុជា។បន្ទាប់ពីទើបទទួលបានចំណាត់ថ្នាក់មិនល្អរឿងអំពើពុករលួយ ពេលនេះកម្ពុជា ត្រូវបានអង្គការអន្តរជាតិមួយទៀត គឺអង្គការឃ្លាំមើលសេរីភាពក្នុងពិភពលោក ចាត់បញ្ចូលក្នុងក្រុមប្រទេសដែលមិនមានសេរីភាពគ្រប់គ្រាន់។របាយការណ៍ដែលមានចំណងជើងថា “សេរីភាពលើពិភពលោកឆ្នាំ២០១៧” របស់អង្គការ ហ្វ្រ៊ីដឹម ហៅស៍ ចេញផ្សាយនៅថ្ងៃទី៣១ ខែមករា សិក្សាទៅលើធាតុសំខាន់ពីរ គឺសិទ្ធនយោបាយ និងសេរីភាពពលរដ្ឋក្នុងប្រទេសចំនួន ១៩៥ ជុំវិញពិភពលោក។
........................
ប្រភព៖RFA