ត្រឡប់ក្រោយ

បក្ស​ពីរ​ចែកផ្លូវ​គ្នា​វិញ ក្រោយ​ចងសម្ព័ន្ធភាព​បាន​៦​ថ្ងៃ​

 

..................

​ភ្នំពេញ​៖ គណបក្ស​យុវជន​កម្ពុជា របស់លោក ពេជ្រ ស្រស់ និង​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ របស់លោក ញ៉ែម វណ្ណ​ថន ដែល​បានរួប​រួមគ្នា​ទៅជា​គណបក្ស​តែមួយ កាលពី​ប៉ុន្មាន​ថ្ងៃមុន ក៏បាន​ប្រកាស​រំលាយ​សម្ព័ន្ធភាព​ចោល​វិញ​។ កាលពី​រួបរួមគ្នា មេបក្ស​ទាំងពីរ បាន​អះអាងថា សម្ព័ន្ធភាព​របស់​ពួកគេ នឹង​បង្ហាញ​គំរូ​សាមគ្គី ដល់​អ្នកនយោបាយ នៅ​កម្ពុជា​។​

លោក ហ៊ាង គឹម​ស្រឿ​ន អនុប្រធាន​គណបក្ស​មហា​សាមគ្គី​ជាតិខ្មែរ បាន​ប្រាប់​សារព័ត៌មាន​ថ្មីៗ​ថា ការសម្រេច​ចែកផ្លូវ​គ្នា គឺ​ដោយសារតែ​ភាគី​គណបក្ស​យុវជន​កម្ពុជា មិនបាន​គោរព​ទៅតាម​កិច្ចព្រមព្រៀង​។ លោក បានបញ្ជាក់​យ៉ាងនេះ​ថា​៖«​កិច្ចព្រមព្រៀង យើង​បង្កើត​មក​ដើម្បី​ប្រយោជន៍​ជាតិ និង​ប្រយោជន៍​ប្រជាជន​។ ប៉ុន្តែ​ខាង​គាត់ អត់​បាន​អនុវត្ត​កិច្ចព្រមព្រៀង​ហ្នឹង អ៊ីចឹង​ហើយ បានជា​យើង សម្រេច​ចែកផ្លូវ​គ្នា​»​។ 

....................

ប្រភព៖ថ្មីៗ

https://thmeythmey.com/index.php?page=detail&ctype=article&id=49114&lg=kh

 

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា