ត្រឡប់ក្រោយ

លោក ហ៊ុន សែន ដាក់​លក្ខខណ្ឌ​បក្ស​ប្រឆាំង​ចំនួន​ពីរ​មុន​នឹង​ឲ្យ​រដ្ឋមន្ត្រី​ទៅ​ឆ្លើយ​បំភ្លឺ​នៅ​សភា

 

.............................

លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែង​នៅ​ថ្ងៃ​ទី​២ កុម្ភៈ ថា លោក​នឹង​មិន​ឲ្យ​រដ្ឋមន្ត្រី​ ៣រូប​របស់​លោក​ចូល​បំភ្លឺ​ក្នុង​រដ្ឋសភា តាម​ការ​កោះ​ហៅ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង​ជា​ដាច់​ខាត បើ​គណបក្ស​នេះ​មិន​ចូល​ប្រជុំ​សភា​ជា​មុន​ទេ។លោក ហ៊ុន សែន ដាក់​លក្ខខណ្ឌ​ចំនួន​ពីរ​ទៅ​បក្ស​ប្រឆាំង ដើម្បី​ឲ្យ​ប្រធាន​រដ្ឋសភា​អនុញ្ញាត​ឲ្យ​រដ្ឋមន្ត្រី​របស់​លោក​ទៅ​ឆ្លើយ​បំភ្លឺ​តាម​ការ​កោះហៅ​របស់​តំណាងរាស្ត្រ​គណបក្ស​ប្រឆាំង។ លក្ខខណ្ឌ​ទាំងពីរ​នោះ​គឺ ទី១ តំណាងរាស្ត្រ​បក្ស​ប្រឆាំង​ត្រូវ​តែ​ធ្វើ​ការ​ក្នុង​សភា​ ពោល​គឺ​ត្រូវ​ចូល​ប្រជុំ​សភា​នៅ​រៀងរាល់​សភា​បើក​អង្គ​ប្រជុំ មិនមែន​ទៅ​ធ្វើ​វេទិកា​អ្នកកាសែត​នៅ​ទីស្នាក់ការ​បក្ស​ទេ។ ទី២ មិន​ត្រូវ​ផ្ដល់​ព័ត៌មាន​ឲ្យ​អ្នកកាសែត​ថា ការ​ឆ្លើយ​បំភ្លឺ​របស់​រដ្ឋមន្ត្រី​ដែល​ខ្លួន​បាន​ឆ្លើយ​នោះ​ថា អត់​បាន​ការ​ទេ នៅ​ពេល​ដែល​ខ្លួន​បាន​សួរ ហើយ​ចម្លើយ​របស់​រដ្ឋមន្ត្រី​នៅ​ក្នុង​អង្គ​ប្រជុំ​ថា ល្អ តែ​ចេញ​ពី​ប្រជុំ​ថា មិន​ល្អ​នោះ។

...............................

ប្រភព៖RFA

http://www.rfa.org/khmer/news/politics/question-ministers-at-NA-02022017010328.html

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា