........................
អគ្គស្នងការនគរបាលជាតិកម្ពុជាបានចុះអនុស្សរណៈយោគយល់គ្នាជាមួយនឹងភ្នាក់ងារឧក្រិដ្ឋកម្មជាតិចក្រភពអង់គ្លេស។ ការចុះ អនុស្សរណៈយោគយល់នេះ គឺដើម្បីពង្រឹងនូវកិច្ចសហប្រតិបត្តិការរវាងគ្នានិងគ្នា ។ពិធីចុះហត្ថលេខាលើអនុស្សរណៈនេះ ធ្វើឡើងនៅទីក្រុងឡុង នៃចក្រភពអង់គ្លេស កាលពីថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ២០១៧
ម្សិលមិញនេះ កំឡុងពេលនាយឧត្តមសេនីយ៍ នេត សាវឿន អគ្គស្នងការនគរបាលជាតិ បានដឹកនាំប្រតិភូអគ្គស្នងការ
នគរបាលជាតិកម្ពុជា ជួបពិភាក្សាការងារជាមួយ លោក Steve Reynolds អនុប្រធានទីភ្នាក់ងារឧក្រិដ្ឋកម្មជាតិ អង់គ្លេស
(NCA)។នៅក្នុងជំនួបនេះ ភាគីទាំងពីរបានផ្លាស់ប្តូរបទពិសោធន៍ ក៏ដូចជាស្វែងយល់ពីការប្រយុទ្ធប្រឆាំងបទឧក្រិដ្ឋ ពាក់ព័ន្ធទៅនឹងការជួញដូរផ្លូវភេទ អាណាចារលើកុមារ បទល្មើសបច្ចេកវិទ្យា និងបទឧក្រិដ្ឋផ្សេងៗទៀត។
..........................
ប្រភព៖VIM
http://www.imnsj.org/index.php?p_tumpor=social-news&p_peasa=kh&p_laikreang=3458