ត្រឡប់ក្រោយ

លោក កែ គឹមយ៉ាន ថា ការបញ្ឈប់​ការងារ​មន្ត្រី​សេព​គ្រឿងញៀន​មិនមែនជា​ដំណោះស្រាយ​ល្អ​ទេ​

 

..................

ភ្នំពេញ​៖ ប្រធាន​អាជ្ញាធរ​ជាតិ​ប្រយុទ្ធប្រឆាំង​គ្រឿងញៀន លោក កែ គឹមយ៉ាន បាន​លើកឡើងថា ការបញ្ឈប់ មន្ត្រី​សេព​គ្រឿងញៀន​ពី​ក្របខណ្ឌ​រដ្ឋ មិនមែនជា​ដំណោះស្រាយ​ល្អ​បំផុត​នោះទេ ពីព្រោះ​វា​នាំ​ឲ្យ​ពួកគេ​គ្មាន​ការងារ​ធ្វើ ហើយ​ឈានទៅ​ជួញដូរ​គ្រឿងញៀន​ថែមទៀត​។​

លោក កែ គឹមយ៉ាន ហាក់​មិន​គាំទ្រ​នឹង​វិធានការ​បញ្ឈប់​មន្ត្រី​ណា​សេព​គ្រឿងញៀន​ចេញពី​ក្របខណ្ឌ​រដ្ឋ​ទេ ត្បិត​វា​នាំ​ឲ្យ​ប៉ះពាល់​អាជីព​ការងារ​មន្ត្រី​ទាំងនោះ នៅពេល​អនាគត​។​
​ដោយ​អាវុធហត្ថ​បាន​ដេញ​មន្ត្រី​សេព​គ្រឿងញៀន​មួយចំនួន​ចេញពី​ក្របខណ្ឌ ក្នុង​ឆ្នាំ​២០១៦​កន្លងទៅ  លោក​បានស្នើ​អាជ្ញា​ធរមាន​សមត្ថកិច្ច​ឲ្យ​បញ្ជូន​មន្ត្រី​មាន​ផ្ទុក​សារធាតុ​ញៀន​ទាំងនោះ ទៅ​មណ្ឌល​បន្សាប​គ្រឿងញៀន​ដោយ​ស្ម័គ្រចិត្ត​សិន មុនពេល​សម្រេច​បញ្ឈប់​ពួកគេ​ពី​ការងារ​រដ្ឋ​។ ប៉ុន្តែ លោក​បន្ត​និយាយថា ប្រសិនបើ​មន្ត្រី​ទាំងនោះ​កែប្រែ​ខ្លួន ពួកគេ​នឹង​អាច​ចូលធ្វើ​ការធម្មតា​វិញ​។​

....................

ប្រភព៖ថ្មីៗ

https://thmeythmey.com/?page=detail&ctype=article&id=49141&lg=kh

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា