ត្រឡប់ក្រោយ

អ្នកនាំពាក្យ​ CPP​ ៖​ ក្រុម​អ្នក​ច្បាប់​គណៈរដ្ឋមន្ដ្រី​កំពុង​តាក់តែង​ច្បាប់​ហាម​ទណ្ឌិត​ធ្វើ​នយោបាយ​

 

..........................

​អ្នកនាំពាក្យ​គណបក្ស​ប្រជាជន​កម្ពុជា​ លោក​ សុខ​ ឥ​សាន្ដ​ បានឱ្យ​ដឹង​ថា​ អ្នក​ច្បាប់​គណៈរដ្ឋមន្ដ្រី​ និង​ក្រសួងយុត្ដិធម៌​ចាប់ផ្ដើម​ជួប​ប្រជុំ​គ្នា​ហើយ​ ដើម្បី​ធ្វើ​សេចក្ដី​ព្រាង​លើ​មាត្រា​មួយ​ចំនួន​ទាក់ទង​នឹង​ច្បាប់​ស្ដី​ពី​គណបក្ស​នយោបាយ​។​លោក​ សុខ​ ឥ​សាន្ដ​ បាន​បង្ហើប​ដូចនេះ ​នៅ​ក្នុង​បទ​សម្ភាសន៍​ខ្លី​មួយ​ជាមួយ​វិទ្យុ​ស្ដ្រី​ កាលពី​ព្រឹក​ថ្ងៃ​ចន្ទ​ ទី​០៦​ កុម្ភៈ​ នេះ​ ។​
​លោក​បាន​បញ្ជាក់​ថា​ មិនយូរ​ទេ​យ៉ាង​ហោច​ណាស់​ គឺ​ ចុងខែ​មិ​នា​ ឬ​ ដើម​ខែ មេសា​ ប​ន្ថិ​ច​ច្បាប់​នេះ​នឹង​ប​ញ្ចូ​ន​ទៅ​កាន់​រដ្ឋសភា​ ដើម្បី​ឱ្យ​រដ្ឋសភា​ពិនិត្យ​ និង​សម្រេច​ប​ញ្ចូ​ន​ទៅ​កាន់​គណៈ​ក​ម្មា​ការ​នីតិកម្ម​ ហើយ​សម្រេច​បើក​កិច្ចប្រជុំ​ដើម្បី​ពិភាក្សា​។

.........................

ប្រភព៖វិទ្យុស្រ្តី

http://wmc.org.kh/archives/37646

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា