ត្រឡប់ក្រោយ

CNRP ត្រៀម​រៀបចំ​អ្នក​សង្កេតការណ៍​បោះឆ្នោត

 

................................

ភ្នំពេញៈ បន្ទាប់ពី​រៀបចំ​បេក្ខជន​ឃុំ​សង្កាត់​ជាង​ ២ ម៉ឺន​នាក់​​​​ដើម្បី​ប្រកួត​​ប្រជែង​​ការ​បោះឆ្នោត​ឃុំ​សង្កាត់​​​នា​ខែ​មិថុនា​រួច​រាល់​ គណបក្ស​​សង្គ្រោះជាតិ​ (CNRP) ក៏​នឹង​រៀបចំ​អ្នក​​សង្កេតការណ៍​ជាង​ ៤ ម៉ឺន​​​នាក់​ដើម្បី​ឃ្លាំ​មើល​ការ​បោះឆ្នោត​ផង​ដែរ​ដោយ​ខណៈ​នេះ​បាន​ប្រកាន់​យក​ជំហរ​មិន​ឈ្លោះ​ក្រោម​ហេតុផល​ថា​គណបក្ស​មាន​​ការងារ​​សំខាន់​ច្រើន​ដែល​ត្រូវ​ធ្វើ​។

ថ្លែង​ទៅ​កាន់​សមាជិក ​និង​សកម្មជន​​ក្នុង​ខេត្ត​ក្រចេះ​​កាលពី​ថ្ងៃ​អាទិត្យ​លោក កឹម សុខា ប្រធាន​ស្តីទី​នៃ​គណបក្ស​សង្គ្រោះជាតិ​​បាន​អំពាវនាវ​ទៅ​​សមាជិក​របស់​ខ្លួន​​មិន​ឲ្យ​ឈ្លោះ​ប្រកែក​ជាមួយ​អ្នក​ដទៃ​​ដោយ​សារ​គណបក្ស​សង្គ្រោះ​ជាតិ​មាន​ការងារ​ច្រើន​​​​ដែល​ត្រូវ​ធ្វើ​សម្រាប់​ការ​បោះឆ្នោត​នា​ពេល​ខាង​មុខ​ដូច្នេះ​​គណបក្ស​សង្គ្រោះ​ជាតិ​​មិន​មាន​ពេល​​ឈ្លោះ​ជាមួយ​​​អ្នក​ដទៃ​ទេ​។ ​លោក កឹម សុខា បាន​អះអាង​​ថា ​បន្ទាប់ពី​បញ្ចប់​បញ្ជី​​ឈ្មោះ​បេក្ខជន​ឃុំ​សង្កាត់​គណបក្ស​​នឹង​ជ្រើសរើស​​អ្នក​សង្កេតការណ៍​បោះឆ្នោត​ផង​ដែរ​។

................................

ប្រភព៖ភ្នំពេញប៉ុស្ដិ៍

https://goo.gl/rfZUfI

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា