ត្រឡប់ក្រោយ

ពលរដ្ឋ​ខេត្ត​ស្ទឹងត្រែង​ចង់​បាន​អ្នក​ដឹកនាំ​មូលដ្ឋាន​ដោះស្រាយ​រឿង​អន្តោប្រវេសន៍​ខុស​ច្បាប់

 

........................

ពលរដ្ឋ​រស់នៅ​សង្កាត់​ស្ទឹងត្រែង ក្រុង​ស្ទឹងត្រែង ខែត្រ​ស្ទឹងត្រែង មើល​ឃើញ​ថា សន្ទុះ​នៃ​ការ​យក​ចិត្ត​ទុក​ដាក់​បម្រើ​ពលរដ្ឋ​របស់​ចៅ​សង្កាត់​ស្ទឹងត្រែង ពី​មួយ​អាណត្តិ​ទៅ​មួយ​អាណត្តិ ហាក់​ដូចជា​ចុះ​ខ្សោយ​ទៅ ជាពិសេស​នៅ​អាណត្តិ​ចុង​ក្រោយ​នេះ​មាន​ចំណុច​អវិជ្ជមាន​ច្រើន ដែល​ចៅ​សង្កាត់​ពុំ​សូវ​យក​ចិត្ត​ទុក​ដាក់​បម្រើ​សេវា​សាធារណៈ និង​រក្សា​តាម​បញ្ជា​របស់​ក្រសួង​មហាផ្ទៃ គឺ​ភូមិ-ឃុំ​មាន​សុវត្ថិភាព​ជូន​ពលរដ្ឋ។ ពួក​គេ​ចង់​ឲ្យ​ចៅ​សង្កាត់​នៅ​អាណត្តិ​បោះឆ្នោត​ថ្មី​ខាង​មុខ​នេះ ចូលរួម​ចំណែក​ដោះស្រាយ​បញ្ហា​ទាំងនេះ​ឲ្យ​បាន។ពលរដ្ឋ​ចង់​ឲ្យ​គ្រប់​គណបក្ស​នយោបាយ​ទាំងអស់ ជ្រើសរើស​បេក្ខជន​ឈរ​ឈ្មោះ​ក្រុមប្រឹក្សា​ឃុំ-សង្កាត់​មាន​លក្ខណៈ​សម្បត្តិ​គ្រប់គ្រាន់ មាន​ឆន្ទៈ​បម្រើ​ពលរដ្ឋ​ពិត​ប្រាកដ មិន​ប្រកាន់​បក្ខពួក​និយម និង​យក​ចិត្ត​ទុក​ដាក់​ដោះស្រាយ​បញ្ហា​ប្រឈម​របស់​ពលរដ្ឋ។

.........................

ប្រភព៖RFA

https://goo.gl/EJ7t1F

 

ទៅកាន់គេហទំព័​ដើម​របស់​សម្លេងម្ចាស់ឆ្នោតកម្ពុជា